(កណ្តាល) ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ សាលាដំបូងខេត្តកណ្តាល បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យម្នាក់ ជាប់ចោទពីបទ ចាត់ចែងល្បែងស៊ីសង និងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)។ លោក ហោ ចាន់ពិសី ចៅក្រមស៊ើប នៃសាលាដំបូងខេត្តកណ្តាលបានចេញដីការ បង្គាប់ឱ្យឃុំខ្លួនឈ្មោះ ឡាយ លាងឈាង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែង កំណើត ភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្ល ស្រុកស្អាង ខេត្តកណ្ដាល ជាប់ចោទពីបទៈ ចាត់ចែងល្បែងស៊ីសង និងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ប្រព្រឹត្ត នៅចំណុចចំការស្វាយ ស្ថិតនៅភូមិទួលស្ពឺ ឃុំតាលន់ ស្ថិតនៅភូមិទួលក្តី ឃុំត្រើយស្វា និងនៅភូមិស្វាយប្រទាល ឃុំស្វាយប្រទាល ក្នុងស្រុកស្អាង ខេត្តកណ្តាល។ ចាប់តាំងពីអំឡុងឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៧…
Author: Pratip News
(កណ្តាល)៖សង្ស័យផ្ទុះសេខ្សែភ្លើងបង្កជាអគ្គីភ័យលេបត្របាក់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋអស់ចំនួនបីខ្នង និងបំផ្លេិចបំផ្លាញ់ព្រទ្យសម្បត្តិ៍មួយចំនួនទៀត។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ប្រភពពីពលរដ្ឋបានឱ្យដឹងថា៖ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៣ខ្នង ថ្មក្រោម ឈេីលេីប្រក់ស័ង្កសី ស្ទើខូចខាត់ទាំងស្រុង។ ដោយមានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទ មកដល់ពេលនេះក្រុមការងារបានគ្រប់គ្រង ស្ថានការណ៍បានទាំងស្រុងហើយ និងប្រេីប្រាស់ឡានទឹកចំនួន ៧គ្រឿង សរុបជាទឹក ៥៦គីប។ ក្នុងនោះលោកចាន់ តារា អភិបាលក្រុងអរិយក្សត្រ សូមថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគបាលក្រុង រថយន្តពន្លត់អគ្គីភ័យបុរីវីឡាទួលសង្កែអរិយក្សត្រ រថយន្តពន្លត់អគ្គីភ័យរដ្ឋបាលស្រុកល្វាឯម បងប្អូនប្រជាការពារ កងកម្លាំងទាំង៣ អាជ្ញាធរពាក់ព័ន្ធ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយធ្វើការពន្លត់អគ្គីភ័យនេះបានទាន់ពេល។
(តាកែវ)៖ នៅថ្ងៃចន្ទ៦រោចខែផល្គុនឆ្នាំម្សាញ់សប្ដស័ពស២៥៦៩ត្រូវនឹងថ្ងៃទី៩ខែមីនាឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិប្របសៀមឃុំឧត្តមសុរិយាមានករណីហិង្សាមួយបានកើតឡើងបង្កដោយជនសង្ស័យ០១នាក់ឈ្មោះណុបតឹកភេទប្រុសអាយុ៥៦ឆ្នាំដែលត្រូវជាបងថ្លៃ រស់នៅភូមិឃុំកើតហេតុប្រដាប់ដោយដាវបានធ្វើសកម្មភាពកាប់ទៅលើឈ្មោះជាសារ៉នភេទប្រុសអាយុ៥៣ដែលត្រូវជាប្អូនថ្លៃ រស់នៅភូមិប្របសៀមឃុំឧត្តមសុរិយាស្រុកត្រាំកក់ខេត្តតាកែវ ដោយជនដោយដល់បានកាប់ត្រូវមួយខ្នងដាវចំក្បាលពីលើផ្នែកខាងឆ្វេង បណ្ដាលអោយរងរបួសធ្ងន់ដេកសន្លប់បាត់ស្មារតី ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ ។ មូលហេតុដោយអ្នកទាំងពីរនាក់ ផឹកស្រាស្រវឹងហើយជនសង្ស័យខឹងនឹងឈ្មោះជាសារ៉នដែលជាប្អូនថ្លៃជេរម្រាយម្តាយខ្លួនពេលទទួលបានពាក្យបណ្ដឹងពីឈ្មោះអ៊ុលស្រីម៉ីភេទស្រីអាយុ២០រស់នៅភូមិឃុំជាមួយគ្នាដែលត្រូវជាកូនជនរងគ្រោះនិងដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកលីមហ៊នព្រះរាជអាជ្ញារងអសាលាដំបូងខេត្តតាកែវនៅថ្ងៃទី១០ខែមីនាឆ្នាំ២០២៦វេលាម៉ោង១១និង៣០នាទី សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះណុបតឹករួមនិងវត្ថុតាងដាវដើម្បីយកមកធ្វើការសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕
(កណ្តាល)៖ តើជាកំហុសជាងឬយ៉ាងណា! បន្ទាប់ពីក្រុមជាងទទួលម៉ៅការចាក់ប្លង់សេសាលាឆាន់ ហើយបានបាក់រលំប្លង់សេនៅខណៈពេលចាក់ជិតពេញ សំណាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។ គួររម្លឹកថាហេតុការណ៍បាក់ស្រុតប្លងសេសាលាឆាន់នេះបានកើតឡើងកាលពីរសៀលម៉ោង២នឹង៤០នាទី ថ្ងៃទី០៥,០៣,២៦ថ្មីៗនេះ។ សូមបញ្ជាក់ថាវត្តបទុមចេតិយស្ថិតនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។ បើតាមការបញ្ចាក់ពីលោកតាម្នាក់ដែលមើលការខុសត្រូវនៅវត្តបទុមចេតិយបានឱ្យដឹងថា៖សាលាឆាន់ថ្មីដែលកំពុងសាងសង់នេះមានមេជាងបីនាក់ហើយ ដែលម៉ៅការធ្វើ និងឈប់ជាបន្តបន្ទាប់ មេជាងខ្លះបានធ្វើគ្រឹះក្រោមរៀបឥដ្ឋក៏ឈប់បាត់ទៅ មេជាងខ្លះបានចាក់សសរ និងចាក់ប្លងសេបានខ្លះក៏សុំឈប់ទៀតទៅ ហើយបានផ្តាច់កុងត្រាជាមួយព្រះចៅអធិកាវត្តព្រះនាមផាន ពិសិទ្ធ និងគណៈកម្មការវត្តជាបន្តបន្ទាប់។ ស្រាប់តែមានមេជាងទី៣ឈ្មោះរ៉ា រស់នៅក្នុងភូមិពោធិ៍ ក្នុងស្រុកល្វាឯម បានមកម៉ៅការធ្វើបន្ត និងបានចាក់ប្លងសេសាលាឆាន់ផ្នេកខាងលើបានមួយចំហៀងខាងត្បូង។ លុះក្រុមជាងបានអន្ទង់ក្រង់ដែករៀបចំក្តាពុំ រៀបចំបង់បាញ់រួច ក៏ចាក់ផ្តើមចាក់ប្លងសេមួយចំហៀងផ្នែកខាងជើង ខណៈកំពុងបាញ់បេតុងចូលជិតពេញស្រាប់តែបាក់ស្រុតប្លងសេយកតែម្តង តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ គ្រាន់តែមានរបួសដៃជើងបន្តិចបន្តួច និងខូចខាត់សម្ភារៈតែប៉ុណ្ណោះ។ ជាហេតុនាំឱ្យពុទ្ធបរិស័ទចំណុះជើងវត្តបទុមចេតិយ បានដើរនិយាយពេញតុការហ្វេ និងរិះគន់ពីសមត្ថិភាពក្រុមជាងរ៉ា ដែលម៉ៅការចាក់ប្លងសេសាលាឆាន់ពេញភូមិ។ ទោះបីជាយ៉ាងណាពលរដ្ឋជាពិសេសពុទ្ធបរិស័ទចំណុះជើងវត្តបទុមចេតិយ សូមស្នើដល់ លោក លីវ វណ្ណថេង អភិបាលស្រុកល្វាឯម ជួយចាត់មន្រ្តីជំនាញចុះពិនិត្យបច្ចេកទេសក្រុមជាងលោករ៉ា ផងទាន!ជៀរៀងបាក់រលំប្លងសេទៀត៕
(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចូលរួមដោយលោកវរសេនីយ៍ឯក រ៉េត កូលីន ស្នងការរងដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវរៈសេនីយ៍ឯក ឃុត សុផល់ អធិការដ្ឋាននគរបាលស្រុកសំរោងទង បានធ្វើការបង្រ្កាបករណីឃាតកម្ម .. កាលពីថ្ងៃទី០ ៤ ខែមិនា ឆ្នាំ២០២៦ វេលាម៉ោង ២០:៣០នាទី នៅចំណុចលើផ្លូវលំ ភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។មានករណីឃាតកម្មដោយគិតទុកជាមុន បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណប្រើកាំបិតផ្គាក់ បានកាប់ទៅលើជនរងគ្រោះឈ្មោះ ពៅ ឃន ភេទស្រី អាយុ៥៦ឆ្នាំ នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្លាប់ -តាមការពិនិត្យសាកសព មានស្លាកស្នាមៈ កាប់ចិញ្ច្រាំលើ ក ក្បាល ដៃទាំងសងខាង និងដាច់កដៃខាងស្តាំ +តាមការសន្និដ្ឋានៈ…
នៅវេលាម៉ោង ០៩និង៥០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ០២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព-ស ២៥៦៩ ត្រូវនិងថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៦ កងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញជួយសង្រ្គោះករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេងឥន្ធន: ពាក់ផ្លាកលេខ ភ្នំពេញ 3F-1921 បើកបុករថយន្តកូរ៉េដឹកសម្ភារ: ពាក់ផ្លាកលេខ ភ្នំពេញ 3F-8775 បណ្ដាលឲ្យគៀបជាប់ជនរងគ្រោះជាតៃកុងរថយន្តកូរ៉េនៅក្នុងរថយន្ត ចំណុចកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សង្រ្គោះជនរងគ្រោះបាន០១នាក់ មានឈ្មោះជុំ ចាន់ធី ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅ នៅភូមិអង្គ សង្កាត់ប្រឡ:ឡាង ខណ្ខដង្កោ រាជធានីភ្នំពេញ រងរបួសបាក់ជើងខាងឆ្វេង ជនរងគ្រោះត្រូវបានប្រគល់អោយរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកដង្កោបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថានៅក្នុងខេត្តកំពង់ចាមរបស់យើងមានសាសនា ចំនួន៤ គឺ៖ ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងពុទ្ធសាសនាមហាយាន ដែលកំពុងធ្វើសកម្មភាព សាសនាយ៉ាងទូលំទូលាយ ប្រកបដោយសុខដុមរមនា ពុំដែលមានអធិករណ៍ អន្តរសាសនាកើតឡើងឡើយ។ ឯកឧត្តម ថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន នៅភូមិព្រែកបាក់ ស្រុកស្ទឹងត្រង់ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដានអភិបាលខេត្តកំពង់ចាម ថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…
(អឺរ៉ុប) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកបញ្ហា Online Scams គឺជា «សេដ្ឋកិច្ចខ្មៅ» បំផ្លាញកេរ្តិ៍ឈ្មោះជាតិ នាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍និងការវិនិយោគរបស់កម្ពុជា។ ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP ក្នុងពេលសម្តេចកំពុងបំពេញទស្សនកិច្ច។ សម្តេចថែមទាំងបានប្រកាសពីការប្តេជ្ញាចិត្តចាត់វិធានការបោសសម្អាត Online Scams ចេញឱ្យអស់ពីកម្ពុជាដើម្បីកេរ្តិ៍ឈ្មោះជាតិ។ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារបារាំង AFP ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកបញ្ហា Online Scams គឺជា «សេដ្ឋកិច្ចខ្មៅ» នេះកំពុងបំផ្លាញកេរ្តិ៍ឈ្មោះជាតិ និងប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគ។ សម្តេចទទួលស្គាល់ថា ទោះបីOnline Scams បានរួមចំណែកជួយជំរុញវិស័យអចលនទ្រព្យ និងសំណង់ដោយប្រយោលក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលមិនបានទទួលផលចំណេញពីសកម្មភាពទាំងនេះទេ។ ទាក់ទងនឹងការចាប់ខ្លួនលោក ចេន ហ្សី ទៅឱ្យចិន សម្តេច ហ៊ុន ម៉ាណែត បានពន្យល់ប្រាប់ AFP…
(ស្វាយរៀង) ៖ អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង, លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បើកប្រតិបត្តិការបង្ក្រាបករណីជួញដូររក្សាទុកគ្រឿងញៀនខុសច្បាប់ និងឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ២នាក់៖ ទី១-ឈ្មោះ ឡេ វាំងហ៊ីវ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតស្រុកហុងងឺ ខេត្តដុងថាប់។ ធ្វើតេស្តទឹកម៉ូត្រស្វែងរកសារធាតុញៀនវិជ្ជមាន (+) ជាប្រភេទកេតាមីន និងទី២-ឈ្មោះ ឡេ វឹកវឹង ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ…
(ហាណូយ)៖ ប្រជាជននៅទីក្រុងហាណូយប្រទេសវៀតណាម បានឈរតម្រង់ជួរយូរម៉ោងមុនថ្ងៃពិសេសមួយឈ្មោះថា ព្រះទ្រព្យរបស់ព្រះ (God of Wealth Day) នៅថ្ងៃព្រហស្បតិ៍ ដោយមនុស្សជាច្រើនរង់ចាំរាប់ម៉ោងដើម្បីទិញមាស។ លោកស្រី Do Thi Dam អាយុ 55 ឆ្នាំ បានមកដល់ហាងមាសល្បីមួយនៅខណ្ឌ Cau Giay នៅម៉ោង 8:30 ព្រឹកថ្ងៃពុធ ដើម្បីទិញមាសសម្រាប់សំណាងល្អ ដែលជាប្រពៃណីពេញនិយមមុនថ្ងៃនេះ។ លោកស្រីបានរក្សាទម្លាប់នេះអស់រយៈពេល 18 ឆ្នាំហើយ ជាទូទៅទិញមាសប៉ុន្មានក្រាមរៀងរាល់ឆ្នាំ។ ឆ្នាំនេះ គាត់បានចំណាយប្រាក់ 9 លានដុង (ប្រហែល 344 ដុល្លារ) ដើម្បីទិញមាស។ លោកស្រីបាននិយាយថា៖«បើខ្ញុំសន្សំបានច្រើន ខ្ញុំទិញច្រើន បើសន្សំបានតិច ខ្ញុំទិញតិច ប៉ុន្តែស្ទើរតែរៀងរាល់ឆ្នាំ ខ្ញុំតែងតែទិញ»។ គាត់ក៏បានបញ្ជាក់ថា គាត់ចាប់ផ្តើមទិញមាសតាំងពីពេលតម្លៃប្រហែល 12 លានដុងក្នុងមួយតែល (tael) ហើយបានរក្សាទុករហូតមក ដោយចាត់ទុកថាជាវិធីរក្សាតម្លៃទ្រព្យសម្បត្តិ…
