(កណ្តាល)៖ តើជាកំហុសជាងឬយ៉ាងណា! បន្ទាប់ពីក្រុមជាងទទួលម៉ៅការចាក់ប្លង់សេសាលាឆាន់ ហើយបានបាក់រលំប្លង់សេនៅខណៈពេលចាក់ជិតពេញ សំណាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។
គួររម្លឹកថាហេតុការណ៍បាក់ស្រុតប្លងសេសាលាឆាន់នេះបានកើតឡើងកាលពីរសៀលម៉ោង២នឹង៤០នាទី ថ្ងៃទី០៥,០៣,២៦ថ្មីៗនេះ។
សូមបញ្ជាក់ថាវត្តបទុមចេតិយស្ថិតនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។
បើតាមការបញ្ចាក់ពីលោកតាម្នាក់ដែលមើលការខុសត្រូវនៅវត្តបទុមចេតិយបានឱ្យដឹងថា៖សាលាឆាន់ថ្មីដែលកំពុងសាងសង់នេះមានមេជាងបីនាក់ហើយ ដែលម៉ៅការធ្វើ និងឈប់ជាបន្តបន្ទាប់ មេជាងខ្លះបានធ្វើគ្រឹះក្រោមរៀបឥដ្ឋក៏ឈប់បាត់ទៅ មេជាងខ្លះបានចាក់សសរ និងចាក់ប្លងសេបានខ្លះក៏សុំឈប់ទៀតទៅ ហើយបានផ្តាច់កុងត្រាជាមួយព្រះចៅអធិកាវត្តព្រះនាមផាន ពិសិទ្ធ និងគណៈកម្មការវត្តជាបន្តបន្ទាប់។
ស្រាប់តែមានមេជាងទី៣ឈ្មោះរ៉ា រស់នៅក្នុងភូមិពោធិ៍ ក្នុងស្រុកល្វាឯម បានមកម៉ៅការធ្វើបន្ត និងបានចាក់ប្លងសេសាលាឆាន់ផ្នេកខាងលើបានមួយចំហៀងខាងត្បូង។
លុះក្រុមជាងបានអន្ទង់ក្រង់ដែករៀបចំក្តាពុំ រៀបចំបង់បាញ់រួច ក៏ចាក់ផ្តើមចាក់ប្លងសេមួយចំហៀងផ្នែកខាងជើង ខណៈកំពុងបាញ់បេតុងចូលជិតពេញស្រាប់តែបាក់ស្រុតប្លងសេយកតែម្តង តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ គ្រាន់តែមានរបួសដៃជើងបន្តិចបន្តួច និងខូចខាត់សម្ភារៈតែប៉ុណ្ណោះ។
ជាហេតុនាំឱ្យពុទ្ធបរិស័ទចំណុះជើងវត្តបទុមចេតិយ បានដើរនិយាយពេញតុការហ្វេ និងរិះគន់ពីសមត្ថិភាពក្រុមជាងរ៉ា ដែលម៉ៅការចាក់ប្លងសេសាលាឆាន់ពេញភូមិ។
ទោះបីជាយ៉ាងណាពលរដ្ឋជាពិសេសពុទ្ធបរិស័ទចំណុះជើងវត្តបទុមចេតិយ សូមស្នើដល់ លោក លីវ វណ្ណថេង អភិបាលស្រុកល្វាឯម ជួយចាត់មន្រ្តីជំនាញចុះពិនិត្យបច្ចេកទេសក្រុមជាងលោករ៉ា ផងទាន!ជៀរៀងបាក់រលំប្លងសេទៀត៕


