(ភ្នំពេញ)៖នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររាជរដ្ឋាភិបាល អមដោយលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមចរចា និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាភ្នាក់ងាររង បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់ ចូលរួមកិច្ចកិច្ចប្រជុំលើកទី៣នៃគណៈកម្មការផ្សះផ្សះក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ររវាងកម្ពុជាកម្ពុជា និងថៃ។ កិច្ចប្រជុំលើកទី៣នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ សូមបញ្ជាក់ថា ដំណើរការនៃគណៈកម្មការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) លើបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ក្រោមអនុសញ្ញា UNCLOS ឆ្នាំ១៩៨២ ត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជាកាលពីខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីភាគីថៃ បានលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU-2001) ជាឯកតោភាគី។ គណៈកម្មការផ្សះផ្សានេះមានសមាជិក ៥រូប ដោយមានលោកស្រី Katrina Cooper…
Author: Pratip News
(ព្រៃវែង)៖ ពាណិជ្ជករអះអាងថា លោក សុត សម្បត្តិ មេឃុំព្រាល បានទាមទារប្រាក់ពីខ្លួនជាបន្តបន្ទាប់សរុបជាង២០.០០០ដុល្លារ ជាថ្នូរនឹងចុះហត្ថលេខា ផ្ទេរកម្មសិទ្ធិដីធ្លីជាង២០០ហិកតា ក្នុងឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង!។ ជាមួយគ្នានោះ ខ្លួនក៏បានប្រគល់លុយចំនួន១៦.០០០ដុល្លារ ឱ្យលោក សុត សម្បត្តិ ត្រង់ចំណុចអាហារដ្ឋាន១កន្លែង ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី១៩.១២.២០២០។ *ករណីនេះលោកមេឃុំថ្លែងថា លុយទាំងនោះ.ជាថ្លៃសម្របសម្រួលជាមួយពលរដ្ឋ.!។ *ទាក់ទិនរឿងនេះ ពាណិជ្ជករបានប្រាប់”ដើមរាំង”ថា ខ្លួនជាអ្នករកស៊ីផ្នែកអចលនទ្រព្យទិញលក់ដីធ្លី.ហេតុនេះបញ្ហាក៏ជួបច្រើនដែរ..!!។ ប៉ុន្តែថ្មីៗនេះខ្លួនបានហួសចិត្តទៅនិងលោក សុត សម្បត្តិ មេឃុំព្រាល ដែលមានចេតនាគេចវេះចង់គាបស៊ីលុយធំ.!។ ដោយមិនព្រមស៊ីញេ.លើឯកសារដីរបស់ខ្លួន តាមការស្នើសុំ ទើបឈានដល់រំលើកបើកកកាយ នូវអំពើពុករលួយរបស់លោក សុត សម្បត្តិ តែម្ដងទៅ.!។ *ពាណិជ្ជករបន្តថា កាលពីអំឡុងឆ្នាំ២០១៩.និង២០២០ ខ្លួនបានប្រមូលទិញដីពីប្រជាពលរដ្ឋ ក្នុងឃុំព្រាល ប្រមាណជាង២០០ហិកតា..!។ ក្នុងនោះ នៅពេលផ្ទេរកម្មសិទ្ធិ ស្រាប់តែលោក សុត សម្បត្តិ មេឃុំព្រាល បានទារប្រាក់ពីខ្លួនជាបន្តបន្ទាប់…
លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចាត់ឲ្យមន្រ្តីចុះទៅសួរនាំម្ចាស់ហាងលក់ម៉ូតូ១កន្លែងឈ្មោះ.ចែ ហ៊ួយ.នៅឃុំព្រែកតាមាក់ ពាក់ព័ន្ធរឿង តម្លៃលក់ម៉ូតូមួយគ្រឿងម៉ាក Giorno ជូនបុរសពិការភ្នែកម្នាក់ និងកូនប្រុស.!។ បងប្អូនដែលរកស៊ីទាំងអស់ សូមរក្សាគុណធម៌ និងសុចរិត លើតម្លៃទំនិញរបស់ខ្លួន កុំចង់ចំណេញហួសហេតុពេក៕
(កំពង់ស្ពឺ)៖ កម្លាំងនគរបាលស្រុកសំរោងទង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីប្រើហិង្សា(វាយប្លន់)យកម៉ូតូពីជនរងគ្រោះម្នាក់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង។ សេចក្តីរាយការណ៍បានឱ្យ”ដើមរាំង”ជនរងគ្រោះឈ្មោះ បុល តូ ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាព វាយប្លន់យកម៉ូតូ ម៉ាកពាក់ស្លាកលេខ កំពង់ស្ពឺ 1AC-9278។ អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងចំណោមជនសង្ស័យទាំង៥នាក់ មានធ្លាប់ជាប់ពន្ធនាគារ ពីបទហិង្សាដោយចេតនា កាប់ប្លន់ម៉ូតូ និងឆក់ទូរស័ព្ទ ប៉ុន្តែក្រោយចេញពីពន្ធនាគារ នៅតែបន្តប្រមូលផ្តុំបក្ខពួកប្រព្រឹត្តបទល្មើសជាថ្មី។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម៉ូតូចំនួន២គ្រឿង ដែលក្រុមជនសង្ស័យប្រើប្រាស់ធ្វើសកម្មភាព។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
(សៀមរាប)៖ ទីបំផុត ប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅកណ្ដាលបារាយណ៍ទឹកថ្លា ត្រូវបានសម្ពោធជាផ្លូវការហើយ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីឆ្លងកាត់ការងារជួសជុល និងអភិរក្សអស់រយៈពេល១៤ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ក្នុងការថែរក្សា និងការពារបេតិកភណ្ឌវប្បធម៌។ ពិធីសម្ពោធជាប្រវត្តិសាស្ត្រនេះ ប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ ប្រាសាទមេបុណ្យខាងលិច ជាសំណង់បុរាណដ៏សំខាន់មួយក្នុងតំបន់អង្គរ ដែលស្ថិតនៅលើកោះកណ្ដាលបារាយណ៍ទឹកថ្លា។ ជាងមួយទសវត្សរ៍មកនេះ ក្រុមអ្នកជំនាញខ្មែរ និងបារាំង ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីស្ដារទីសក្កាបុរៈចំណាស់មួយនេះ ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ ការបើកសម្ពោធជាផ្លូវការនាពេលនេះ មិនត្រឹមតែជាការបញ្ចប់ដំណើរការជួសជុលប្រាសាទមេបុណ្យខាងលិចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ការអភិរក្សបេតិកភណ្ឌ និងទំនាក់ទំនងវប្បធម៌រវាងកម្ពុជា និងបារាំងផងដែរ៕
(ខេត្តកំពត)៖ករណីអំពើហិង្សាដ៏គួរឱ្យរន្ធត់ និងរន្ធត់ចិត្តមួយបានកើតឡើងកក្រើកដល់សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ដោយបុរសជាអតីតប្ដីបានសម្រេចចិត្តបើកបររថយន្តតាមបាញ់ប្រហារអតីតប្រពន្ធរហូតដល់ស្លាប់ក្នុងទឹកដីស្រុកកំពង់ត្រាច រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយដើម្បីលុបបំបាត់កំហុស បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតទាំងពីរនាក់កន្លែងកើតហេតុ។ ហេតុការណ៍ដ៏ក្រៀមក្រំនេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ១៥នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចជិតផ្សារកំពង់ត្រាច តាមបណ្ដោយផ្លូវជាតិលេខ៣៣ ដែលស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ បើយោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានបង្ហាញអត្តសញ្ញាណជនរងគ្រោះ និងជនដៃដល់ដូចខាងក្រោម៖ ជនរងគ្រោះ (អតីតប្រពន្ធ): ឈ្មោះ ភូ ផេង ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ជនដៃដល់ (អតីតប្ដី): ឈ្មោះ ម៉ាលី ចាន់តូ អាយុ ២៧ឆ្នាំ មានទីលំនៅស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់ជាអតីតប្ដីបានបើកបររថយន្តម៉ាក ព្រុស (Prius) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BM-9205 ធ្វើដំណើរមកដល់ចំណុចកើតហេតុ។…
(ភ្នំពេញ)៖ ជាមោទនភាពថ្មីមួយសម្រាប់ខេត្តកំពង់ចាម ដែលក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍខេត្តលើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យកាន់តែមានភាពលេចធ្លោ និងមានឱកាសផ្សព្វផ្សាយទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ជាក់ស្តែង តាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខេត្តកំពង់ចាមបាននាំយកផលិតផលសក្តានុពលរបស់ខ្លួនទៅចូលរួមតាំងបង្ហាញក្នុងព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ដែលរៀបចំឡើងនៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។ ការចូលរួមតាំងពិព័រណ៍នេះ គឺជាឱកាសដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយពីអត្តសញ្ញាណ សក្តានុពល និងផលិតផលក្នុងស្រុករបស់ខេត្តកំពង់ចាម ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងជួយបង្កើនការស្គាល់ និងជំរុញឱកាសទីផ្សារសម្រាប់ផលិតផលរបស់ប្រជាពលរដ្ឋក្នុងខេត្ត។ នេះក៏ជាការចូលរួមចំណែកក្នុងការលើកស្ទួយផលិតផលខ្មែរ គាំទ្រដល់សហគ្រាសក្នុងស្រុក និងផ្សព្វផ្សាយសក្តានុពលរបស់ខេត្តកំពង់ចាមឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ៕
(កំពង់ចាម)៖កាលពីរសៀលថ្ងៃអាទិត្យទី១៥ខែវិច្ឆិកា ឆ្នាំ២០២៦ លោកហែម វីរៈប្រធានក្រុមការងារចុះជួយឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនិងសហការីបានចូលរួមប្រជុំការងារបក្សជាមួយក្រុមប្រឹក្សាឃុំនិងមេភូមិទាំង5ភូមិនៅស្នាក់ការបក្សឃុំ និងចែកអំណោយដល់គ្រួសារប្រជាពលរដ្ឋចំនួន20គ្រួសារដែលជួបការលំបាកជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមហ៊ុន ម៉ានិតនិងលោកជំទាវ៕
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងគម្រោងបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រី នៅក្រុងកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ ក្នុងក្រុងកំពង់ចាម ដែលទើបសាងសង់រួចរាល់ ចាប់ពីចំណុចផ្លូវភ្លោះទល់មុខធនាគារ អេស៊ីលីដា មានប្រវែង ៦៣០ម៉ែត្រ រហូតដល់គល់ស្ពានគីហ្សូណា នឹងត្រូវបំពាក់បង្គោលភ្លើងចំនួន ២៥ដើម ដោយរៀបចំដាក់ជាលក្ខណៈធ្មេញរណារ។ បង្គោលភ្លើងនឹងត្រូវដាក់ឆ្លាស់គ្នា ដោយមានគម្លាតពីបង្គោលមួយទៅបង្គោលមួយទៀតប្រវែង ៥០ម៉ែត្រ និងគម្លាតរវាងបង្គោលដែលដាក់ឆ្លាស់គ្នា ២៥ម៉ែត្រ។ ដោយឡែក នៅតំបន់រង្វង់មូលសេះទន្លេអុំ ក្រុមការងារបច្ចេកទេសបានដំឡើងបង្គោលភ្លើងចំនួន ៣ដើម រួចរាល់ហើយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុងកំពង់ចាម ឱ្យរៀបចំក្រុមការងារបច្ចេកទេសចុះជួសជុល កែលម្អ និងបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រីបន្ថែម តាមបណ្តោយសួនច្បារមាត់ទន្លេ ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរដែលមកលម្ហែកម្សាន្ត។ បន្ទាប់មក…
ខេត្តត្បូងឃ្មុំ៖ ករណីមេឆ្នោតវៀតណាម ឬឆ្នោតកន្ទុយលេខខុសច្បាប់ ដែលកំពុងដើរពង្រាយកូនកញ្ច្រែងដើម្បីកត់ និងលក់អោយប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ គឺជាបញ្ហាល្បែងស៊ីសងមួយដែលកំពុងកើតមាន និងបង្កការព្រួយបារម្ភដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម។ កន្លងមក មានសេចក្តីរាយការណ៍ និងការរិះគន់ជាហូរហែពីប្រជាពលរដ្ឋ ក៏ដូចជាសារព័ត៌មានក្នុងស្រុក អំពីសកម្មភាពរបស់ក្រុមកាងឆ្នោតវៀតណាមមួយចំនួន ដែលថែមទាំងហ៊ានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ឬសមត្ថកិច្ច ដើម្បីកាង និងបង្ខំឱ្យកូនកញ្ច្រែងដើរកត់លក់យ៉ាងអនាធិបតេយ្យ។ ប្រភពបានរាយការណ៍ថា ពិសេសមានក្រុម S56 ដែលមានមេធំឈ្មោះ សិដ្ឋ ។ ជាក់ស្តែងទីតាំងកូនកញ្រ្ចែងរបស់ពួកគេមួយកន្លែងដែលមានអ្នកកត់ ឈ្មោះ ចែ ច្រិប នៅភូមិជីទ្រុន ឃុំ ត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំកំពុងកត់លេងយ៉ាងរំភើយដោយមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចឡើយ។ ទាំងនេះមហាជនដាក់ការសង្ស័យថា ប្រហែលក្រុម មេ សិដ្ឋ មានថ្នាំមន្តសណ្តំបន្ទន់ចិត្ត ធ្វើអោយជំនាញពាក់ព័ន្ធបាំងភ្នែកបាក់លោងកំរើកលែងរួច បានគ្មានចំណាត់ការបង្រ្កាបល្បែងខុសច្បាប់ទាំងនេះសោះឡើយ។ ពាក់ព័ន្ធករណីខាងលើ អង្គភាពយើងបានសការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត តាមសារអេឡិចត្រូនិច តេលេក្រាមប៉ុន្តែលោកចូលមើលមិនមានការឆ្លើយតប។ ចំពោះលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា…
