មិនខុសពីឆ្នាំមុនៗ មហាសន្និបាតអង្គការសហប្រជាជាតិ លើកនេះ បែរជាពោរពេញដោយសង្គ្រាមពាក្យសម្តី យ៉ាងក្តៅគគុកពីសំណាក់មេដឹកនាំប្រទេសនានា ដែលមិនមែនជាវេទិកាអន្តរជាតិ ដើម្បីដោះស្រាយបញ្ហា ជូនប្រទេសតូចៗ ទៀតនោះទេ។ បញ្ហាមជ្ឈិមបូព៌ា ជាពិសេសសង្គ្រាមអ៊ីរ៉ង់ បានក្លាយជាចំណុចចាប់អារម្មណ៍ខ្លាំងបំផុត ក្នុងអង្គប្រជុំលើកទី៨១នេះ។ មុនគេ គឺប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែម្តង ដែលចាប់បើកក្បាលដំបូង លោកបានវាយប្រហារចំៗ ដាក់អ៊ីរ៉ង់ ជាមួយការគំរាមខ្លាំងៗ ថា នឹងកម្ទេច ប្រទេសនេះ ឱ្យវិនាសសាបសូន្យ។ ប្រមុខសេតវិមានលើកឡើងថា លោកកំពុងប្រឈមនឹងការសម្រេចចិត្តដ៏ធំមួយ ហើយលោកព្យាករណ៍ថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ ប្រហែលមិនអាចកើតឡើងបានឡើយ រហូតទាល់តែក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិក ខែវិច្ឆិកាឯណោះ។ ដូច្នេះ បើការចរចាបរាជ័យ ប្រទេសអ៊ីរ៉ង់ ប្រហែលជានឹងត្រូវកម្ទេច ឱ្យវិនាសសាបសូន្យតែម្តង។ ទន្ទឹមនោះ លោកក៏អំពាវនាវដល់បណ្តាប្រទេសផ្សេងទៀត ឱ្យចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការអនុវត្តវិធានការ «កាត់ផ្តាច់សេដ្ឋកិច្ចទាំងស្រុង» ប្រឆាំងនឹងអ៊ីរ៉ង់ដែរ រហូតទាល់តែរដ្ឋាភិបាលក្រុងតេហេរ៉ង់ ព្រមតាមលក្ខខណ្ឌរបស់ក្រុងវ៉ាស៊ីនតោន។ ក្រោយមក លោកបានបង្វែរមុខព្រួញទៅអង្គការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយហៅស្ថាប័នយុត្តិធម៌មួយនេះថា…
Author: Pratip News
(ខេត្តព្រៃវែង)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានសម្តែងការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពបើកដំណើរការទីតាំងល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំមួយកន្លែង នៅជិតច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដែលកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយពុំទាន់ឃើញមានវិធានការទប់ស្កាត់ ឬបង្ក្រាបពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាននៅឡើយ។ ប្រភពពីប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនបានឱ្យដឹងថា ទីតាំងខាងលើមានបើកលេងល្បែងខុសច្បាប់ជាច្រើនប្រភេទដូចជា ជល់មាន់ និងអាប៉ោង ជាដើម ដោយមានការជួបជុំមនុស្សម្នាចូលលេងយ៉ាងអនាធិបតេយ្យ រួមមានទាំងប្រជាពលរដ្ឋក្នុងស្រុក និងជនជាតិវៀតណាម។ សកម្មភាពនេះបានចោទជាសំណួរពីសាធារណជនថា តើទីតាំងល្បែងស៊ីសងនេះអាចដំណើរការទៅបាន ដោយសារមានការឃុបឃិត ឬមានខ្នងបង្អែកនៅពីក្រោយដែរឬយ៉ាងណា ទើបសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកព្រះស្តេច រក្សាភាពស្ងៀមស្ងាត់បែបនេះ។ ការបណ្តែតបណ្តោយឱ្យមានល្បែងស៊ីសងខុសច្បាប់នេះ បានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខ និងសុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះល្បែងស៊ីសងជាដើមហេតុនាំឱ្យកើតមានបទល្មើសផ្សេងៗ ដូចជា អំពើចោរកម្ម (លួច ឆក់ ប្លន់) អំពើហិង្សាក្នុងគ្រួសារ និងបញ្ហាគ្រឿងញៀនជាដើម។ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមអំពាវនាវយ៉ាងទទូចដល់៖ លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស…
(ខេត្តត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានស្នើសុំឱ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចុះមើល និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មាន់ជល់និងអនឡាញខុសច្បាប់ មានម្ចាស់ផ្ទះ ឈ្មោះ ធី នៅភូមិជៀសទី2 ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនេះផង ដែលកំពុងបង្កការព្រួយបារម្ភដល់សន្តិសុខសង្គម។ 🛑កង្វល់របស់មហាជន👇 បញ្ហាអសន្តិសុខ៖ ខ្លាចក្រែងកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន។ ប៉ះពាល់ជីវភាពគ្រួសារ៖ ការលេងល្បែងអនឡាញធ្វើឱ្យយុវជននិងអ្នកភូមិបាត់បង់ប្រាក់កាស។ សំណូមពរចំគោលដៅ៖ សូមឱ្យអាជ្ញាធរខេត្តត្បូងឃ្មុំ និងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបឱ្យបានដាច់ខាតផង។
(ខេត្តត្បូងឃ្មុំ)៖ ពលរដ្ឋរស់នៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរាយការណ៍មកថា ល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រព័ន្ធទូរទស្សន៍អនឡាញមួយកន្លែងកំពុងតែបើកដំណើរការឱ្យក្រុមអ្នកញៀនល្បែងចេញចូលលេងយ៉ាងសប្បាយ ស្រែកហោកញ្រ្ជៀវត្រហឹងកងរំពង ដោយមិនញញើតនិងសមត្ថកិច្ចនោះទេ។ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះកើតជាចម្ងល់ថា តើល្បែងស៊ីសងជល់មាន់ខុសច្បាប់អនឡាញនេះហេតុអ្វីមិនដែលឃើញមានសមត្ថកិច្ចចុះមកទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ ជាពិសេសនគរបាលស្រុក ក៏ដូចស្នងការដ្ឋាន ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានមន្ទិលសង្ស័យថា តិចអស់លោកសមត្ថកិច្ចទាំងនោះបានលាបសក្ការៈពីក្រុមល្បែងទាំងនេះទេដឹង? រឿងល្បែងស៊ីសងមាន់ជល់អនឡាញនេះ ធ្វើឲ្យប្រជាពលរដ្ឋ ជំពាក់គេនិងត្រូវដោះបំណុល អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា,កកើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៏មាន។ ព្រោះថា អ្នកលេងល្បែង ពេលឈ្នះមុខ ខ្លាញ់ ពេលចាញ់មុខសេះ បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរ ប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។ ពាក់ព័ន្ធនិងករណីខាងលើ នៅថ្ងៃទី៧ ខែសីហាឆ្នាំ២០២៥ នេះ លោកវរសេនីយ៍ឯក ស ហេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងលោកវរសេនីយ៍ត្រី ខែម សុធារ័ត្ន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកត្បូងឃ្មុំ ភ្ងាក់ងារយើងមិនអាចសុំការបកស្រាយបានទេ ដោយទូរស័ព្ទចូលពុំមានអ្នកលើក…
(ខេត្តបាត់ដំបង)៖រដ្ឋបាលស្រុកសំឡូតបានឲ្យដឹងថា៖ ចាប់ពីម៉ោងប្រមាណ ០១ រំលងអាធ្រាតយប់ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅឃុំទាំង៧ក្នុងស្រុកសំឡូតមានភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើអោយស្ថានភាពទឹកតាមបណ្តាអូរតូចៗមានការកើនឡើងពីកម្រិត មធ្យមទៅខ្លាំង។ ចំណែកទឹកស្ទឹងក្រញូង និងស្ទឹងបរឡាង ចាប់ផ្តើមមានការកើនឡើងពីមធ្យម ទៅខ្លាំង។ រដ្ឋបាលស្រុកសំឡូតបានបញ្ចាក់ថា ឃុំតាតោក ទឹកហូរកាត់ស្ពាន ០១កន្លែង នៅចំណុចអូរថ្ម ស្ថិតក្នុងភូមិអូរតាទៀក ពុំអាចធ្វើដំណើរឆ្លងកាត់បានទេ និងហូរកាត់តាមបណ្តាផ្លូវមួយចំនួននៅភូមិភ្នំរៃ។ ឃុំតាសាញ ទឹកហូរកាត់ផ្លូវ ៥៧-៧ នៅចំនុចភូមិតាសាញត្បូង ប៉ុន្តែអាចធ្វើដំណើបានធម្មតា។គិតមកត្រឹមម៉ោង ១៤:២០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ស្ថានភាពអាកាសធាតុមេឃនៅមានភ្លៀងបន្តមិនទាន់រាំងនៅឡើយ និងមានការលិចលង់ផ្ទះនិងដំណាំប្រជាពលរដ្ឋមួយចំនួនរបស់ប្រជាពលរដ្ឋនៅតាមមាត់អូរ និងមាត់ស្ទឹង។ ជាមួយគ្នានេះ រដ្ឋបាលស្រុកសំឡូតបានកំពុងបន្តតាមដាន និងណែនាំដល់កងកម្លាំងប្រដាប់អាវុធក្នុងស្រុក និងរដ្ឋបាលឃុំទាំង៧ តាមដាន នឹងត្រៀមអន្តរាគម ភ្លាមៗក្នុងករណីកើតឡើងជាយថាហេតុណាមួយ៕
(កំពង់ចាម) ដើម្បីពង្រីកវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ចាម ប្រកបដោយសក្ដានុពល អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ស្រីសន្ធរ ធ្វើការសហការជាមួយមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ដើម្បីរៀបចំចងក្រង និងអភិរក្សទីទួលបាសាន ទៅជាតំបន់រមនីយដ្ឋានទេសចរសហគមន៍។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងដំណើរ អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាព តំបន់ទីទួលបាសាន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ គួររំលឹកថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅអំឡុងឆ្នាំ ២០១៩ គណៈដែលឯកឧត្តម ទើបតែអញ្ជើញមកកាន់តួនាទី ជាអភិបាលខេត្តថ្មីថ្មោង ឯកឧត្តម ធ្លាប់បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងនេះដោយផ្ទាល់ និងបានចាត់ឲ្យមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការអភិរក្សតំបន់ប្រវត្តិសាស្ត្រនេះឡើងវិញ ប៉ុន្តែមិនទាន់មានគម្រោងពង្រីកឲ្យក្លាយទីជាតំបន់ រមនីយដ្ឋានទេសចរណ៍បែបសហគមន៍នៅឡើយ។ ទីទួលបាសាន (ប្រាសាទទួលព្រះធាតុ) គឺជាទីតាំងប្រវត្តិសាស្ត្រសំខាន់មួយ ស្ថិតនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ…
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ -នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បានដឹកនាំកម្លាំងផ្នែកគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលពោធិម្រាល ចុះល្បាតបង្ក្រាបករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ចំនួន ០១ ករណី ឃាត់ខ្លួន ០១ នាក់ នៅចំណុចភូមិព្រៃឃ្លេ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ : 👉ឈ្មោះកែម ញ៉ាញ់ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់ភូមិភូមិព្រៃត្បែង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ត្រួតពិនិត្យដកហូតវត្ថុតាងរួមមាន: -ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន០៥កញ្ចប់(មធ្យម០២តូច០៣កញ្ចប់)។ -ទូរស៍ព្ទដៃ២គ្រឿង -ម៉ូតូ១គ្រឿងមាក់Honda DreamC125 ពណ័ខ្មៅសេរីឆ្នាំ២០២៥លេខតួND125N-0264182ស្លាខលេខតាកែវ1AE-5619 ។ 👉🏻ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការខេត្តកំពង់ស្ពឺ កំលាំងប្រតិបត្តិការយើងបានបង្កើតគណៈកម្មការត្រួតពិនិត្យ ឆែកឆេរ បន្ទប់ជួលស្នាក់នៅក្នុងភូមិត្រពាំងខ្នារ ឃុំពោធិម្រាល…
(កំពង់ចាម)៖ជប៉ុនបានផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងប្រមាណ ៨លានដុល្លារអាមេរិក សម្រាប់ “គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យ នៅខេត្តកំពង់ចាម”។
សូមគោរពជូន អាជ្ញាធរមូលដ្ឋាន ខណ្ឌដង្កោ មន្ត្រីជំនាញពាក់ព័ន្ធ រាជធានីភ្នំពេញ ! ប្រជាពលរដ្ឋបានរាយការណ៍មកថា មានការសង្ស័យលើទីតាំងមួយកន្លែងដែលមានសកម្មភាព ផលិតបារីខុសខ្បាប់ ដែលស្ថិត សង្កាត់ រលួស ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ។ បញ្ហាដែលប្រជាពលរដ្ឋមានការព្រួយបារម្ភ៖ ១. ភាពស្របច្បាប់៖ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា ទីតាំងផលិតបារីនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬមានការត្រួតពិនិត្យស្តង់ដារពីមន្ត្រីជំនាញនៅឡើយទេ។ ២. ផលប៉ះពាល់៖ ការផលិតបារីដោយគ្មានច្បាប់ ឬគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ បរិស្ថានក្នុងភូមិ និងការបាត់បង់ចំណូលពន្ធរដ្ឋ។ សូមមេត្តា មន្រ្តីជំនាញ ពាក់ព័ន្ធខណ្ឌនិងរាជធានី ភ្នំពេញ និងក្រសួងនានា មេត្តាចុះត្រួតពិនិត្យមើលផង។ អង្គភាពយើងរងចាំកាបំភ្លឺពី ឈ្មោះ រតនា ដែលគេល្បីថាកាង កន្លែងបារីនេះ រាល់ម៉ោងធ្វើការ ។ បញ្ជាក់៖ ទីតាំងផលិតបារីខុសច្បាប់ដែលមានខ្មែរជាអ្នកកាងឈ្មោះ រតនា នេះក៏មាននៅស្រុលមុខកំពូលក៏មានមួយកន្លែងទៀតដែរ ភ្ងាក់ងារយើងនិងចទៅផ្តិតយកព័ត៌មាននៅពេលខាងមុខ !៕
សូមប្រុងប្រយ័ត្ន ប្អូនប្រុសម្នាក់មានឈ្មោះស៊ុន សុផានិត អាយុ ២០ ឆ្នាំ បន្ទាប់ពីមានភ្លៀងធ្លាក់ ក៏ទៅរកចាប់ (គីង្គក់) យកមក បំពងហូប ស្រាប់តែពុល ប្រកាច់ ស្លា-ប់ ភ្លាមៗ កើតហេតុនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
