ការប្រកួតដណ្តើមពានអឺរ៉ុបបន្តទៅមុខក្នុងវគ្គ 16 ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League ដែលក្រុមឆ្លងផុតវគ្គ Playoff ថ្មីៗនេះ នឹងជួបប្រកួតជាមួយក្រុមកំពូល 8 ពីវគ្គ League Phase។ ទោះបីវគ្គ League Phase ដែលបានពង្រីកទ្រង់ទ្រាយថ្មី មានភាពរំភើបយ៉ាងណាក៏ដោយ ក្តីរំភើបពិតប្រាកដនៃ Champions League ចាប់ផ្តើមនៅវគ្គ ចាញ់ធ្លាក់ (Knockou)។ វគ្គ Playoff បានផ្តល់ឱ្យអ្នកគាំទ្របានឃើញភាពតានតឹង ខណៈក្រុមការពារជើងឯក Paris Saint-Germain និង Real Madrid ប្រឹងប្រែងឆ្លងចូលវគ្គ 16 ក្រុមចុងក្រោយ ចំណែក Inter Milan និង Borussia Dortmund ត្រូវបានទម្លាក់ចេញពីការប្រកួត។ ឥឡូវនេះ ក្រុមដូចជា Arsenal, Bayern Munich…
Author: Pratip News
(ព្រៃវែង)៖ បន្ទាប់ពីសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សាយពី(សកម្មភាពគ្រឿងចក្រ១វង់សំអាងមានអាជ្ញាប័ណ្ណ សម្រុកជីកកាយដីមេទឹកត្រពាំងព្រះចិន លក់យកលុយដាក់ហោប៉ាវយ៉ាងរំភើយ!)នោះមក! ស្រាប់តែនៅព្រឹកថ្ងៃទី២៦,០២,២៦នេះ គ្រឿងចក្រដ៏មានឥទ្ធិពលមួយវង់នេះ ដែលមានថៅកែរឈ្មោះសុង ហេង បានដក់ចេញពីរណ្តៅដីភ្លាមៗតែម្តង ហាក់មានបារមីប្រាប់មុន។ សូមរម្លឹកថា៖រណ្តៅដីនេះស្ថិតនៅចំណុចដីមេទឹកត្រពាំងព្រះចិនក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ សបញ្ចាក់ថា៖ដីមេទឹកត្រពាំងព្រះចិន ជាដីសាធារណៈរបស់រដ្ឋ ដែលបម្រើប្រយោជន៍រួម ខណៈបច្ចុប្បន្នមានជម្រៅជ្រៅស្រាប់ទៅហើយ។ តែផ្ទុយទៅវិញត្រូវឈ្មួញខិលខូចមួយក្តាប់តូច ដាក់គ្រឿងចក្រជីកកកាយ យកអាចម៍ដី លក់បានលុយចែកបក្ខពួកខ្លួនទៅវិញ។ បណ្ដាលឱ្យស្ថានភាពព្រែក ក្រហេងកកន្លែងខ្លះមានជម្រៅជិត១០ម៉ែត្រឯណ្ណោះ។ ជាហេតុនាំឲ្យប៉ះពាល់ដល់ទំនប់ទាំងសង់ខាង នៅពេលមានភ្លៀងធ្លាក់ នឹងមានការហូរច្រោះបាក់ដាច់ទាំងផ្ទាំងៗមិនខាន អាស្រ័យហេតុនេះសូមអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធពិចារណាឡើងវិញ!។ ប្រភពពីពលរដ្ឋបានឱ្យដឹងថា៖ម្ចាស់គ្រឿងចក្រដ៏មហិមាមានឈ្មោះសុង ហេង ដែលមានទីលំនៅស្រុកពារាំងនេះតែម្តង។ គួររម្លឹកថា៖គ្រឿងចក្ររបស់លោកសុង ហេងបានជីកកកាយរណ្តៅជ្រៅៗ ត្រង់ចំណុចដីមេទឹកត្រពាំងព្រះចិន ដែលជាដីសាធារណៈរបស់រដ្ឋ យកអាចម៍ដីលក់ជាប្រយោជន៍ផ្ទាល់ខ្លួន។ បណ្ដាលឱ្យស្ថានភាពដីមេទឹកត្រពាំងព្រះចិន ក្រហេងក្រហូងកន្លែងខ្លះមានជម្រៅជិត១០ម៉ែត្រឯណ្ណោះ។ ក្នុងនោះដែរ!គ្រឿងចក្ររបស់(សុង ហេង )បានជីកកកាយដីមេទឹកត្រពាំងព្រះចិន លក់យកលុយដើម្បីបំពេញមហិច្ឆតាខ្លួន និងបក្ខពួកប៉ុណ្ណោះ។ ដោយប្រើប្រាស់សុទ្ធតែរថយន្តប្រភេទបែន៥តោនជិត១០គ្រឿង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។ ក្នុងនោះដែរក្រុមរថយន្តរបស់(សុង ហេង) បានធ្វើការដឹកជញ្ជូន ដោយពុំគ្រប់ស្បៃមុង…
(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យ២១នាក់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ក្នុងប្រតិបត្តិការបង្រ្កាបការប្រព្រឹត្តសកម្មភាពល្មើសនេះធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងទីតាំងអគារស្តាស៊ីធី អគារទី២ ជាន់ទី៩ បន្ទប់លេខ៩១២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។នេះបើយោងតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ប្រភពបានលើកឡើងថា មនុស្សប្រុសស្រីទាំង២១នាក់ ដែលត្រូវបានឃាត់ខ្លួននេះ មានជនជាតិចិនចំនួន១៦នាក់ ឥណ្ឌា ១នាក់ ប៉ាគីស្ថាន ២នាក់ ក្នុងនោះស្ត្រី ១នាក់ និង នេប៉ាល់ចំនួន២នាក់។ ក្នុងនោះដែរ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមានកុំព្យូទ័រ All in One កុំព្យូទ័រយួរដៃ និងទូរសព្ទដៃមួយចំនួនផងដែរ។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងតាមបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយក្រុមការងារចម្រុះនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។…
ខ្សែការពារ Achraf Hakimi របស់ក្លឹប Paris St-Germain និយាយថា គាត់នឹងត្រូវប្រឈមមុខនឹងការកាត់ទោស បន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈមកលើរូបគាត់។ ស្ត្រីម្នាក់បានចោទប្រកាន់ប្រធានក្រុមជម្រើសជាតិម៉ារ៉ុកពីបទរំលោភនាងនៅផ្ទះរបស់គាត់ក្នុងរដ្ឋធានីបារាំងក្នុងឆ្នាំ 2023 នៅពេលនាងមានអាយុ 24 ឆ្នាំ។ គាត់បានបដិសេធការចោទប្រកាន់នេះ។ ការិយាល័យរដ្ឋអាជ្ញាសាធារណៈនៅ Nanterre ភាគខាងលិចនៃទីក្រុងប៉ារីស បានចាប់ផ្តើមការស៊ើបអង្កេតបឋមនៅក្នុងខែមីនា ឆ្នាំ 2023 ។ Hakimi បានបង្ហោះលើបណ្ដាញសង្គម X ថា៖«សព្វថ្ងៃ មានការចោទប្រកាន់អំពើរំលោភតែម្តង គ្រប់គ្រាន់ដើម្បីបញ្ជូនទៅកាត់ក្ដី។ នេះគឺអយុត្តិធម៌ទាំងចំពោះអ្នកស្លូតត្រង់ និងចំពោះជនរងគ្រោះពិតប្រាកដ។ ខ្ញុំរង់ចាំការកាត់ក្ដីនេះដោយស្ងប់ស្ងាត់ ដើម្បីឲ្យសេចក្ដីពិតត្រូវបានបង្ហាញជាសាធារណៈ»។ មិនទាន់មានកាលបរិច្ឆេទកំណត់សម្រាប់ការកាត់ក្ដីនៅឡើយទេ។ មេធាវីរបស់ Hakimi បានបញ្ជាក់ថា «ការកាត់ក្ដីត្រូវបានបញ្ជាឲ្យធ្វើឡើង» ហើយលោកនឹងរង់ចាំការកាត់ក្ដីនេះដោយការប្តេជ្ញា ដើម្បីឲ្យយុត្តិធម៌ត្រូវបានអនុវត្ត។ សារព័ត៌មាន BBC Sport បានទាក់ទងការិយាល័យអយ្យការនៅ Nanterre សម្រាប់មតិយោបល់ ប៉ុន្តែមិនទាន់មានការឆ្លើយតប។ PSG នឹងទទួលស្វាគមន៍ក្រុម Monaco ក្នុងជើងទីពីរ…
(ភ្នំពេញ )៖ គ្មានក្មេងទំនើងណាមួយ ឬក្រុមណាមួយ មានសេរីភាពពេញទីប្រព្រឹត្តអំពើអុកឡុកសង្គមបានឡើយ។ ក្នុងរយៈពេល៣សប្តាហ៍ នៃខែកុម្ភៈ ពោលគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងចំនួន៨២ករណី និងឃាត់ខ្លួនជនបង្ក៣០២នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ក្រុមក្មេងទំនើងដែលបង្ក្រាបបាន ភាគច្រើនបំផុតត្រូវបានសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ហើយតាមការបង្គាប់របស់តុលាការ សមត្ថកិច្ចនគរបាល ក៏បានបញ្ជូនពួកគេជាបន្តបន្ទាប់ពីតុលាការទៅកាន់ពន្ធនាគារ។ ដោយឡែក សម្រាប់ក្រុមក្មេងទំនើងមួយចំនួនតូចដែលចូលរួម ឬពាក់ព័ន្ធក្នុងកម្រិតស្រាល និងមិនទាន់ឈានដល់កម្រិតបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចបានអនុវត្តវិធានការរដ្ឋបាល ដោយអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងតម្រូវឱ្យមានការធានាអះអាងច្បាស់លាស់ពីអាណាព្យាបាល មុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ បើតាមរបាយការណ៍ដដែល សកម្មភាពបង្ក្រាបក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ ភាគច្រើនកើតមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តតាកែវ។ គួរកត់សម្គាល់ថា…
(ភ្នំពេញ)៖ លោក អាំង ចិន្តាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញដីកាចំនួន៤ផ្សេងគ្នាបង្គាប់ឱ្យឃុំខ្លួនបុរស និងស្រ្តីជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង (Online Scams) និងអំពើគេចវេះពន្ធ ដែលប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។ ជនបរទេសដែលតុលាការាជធានីភ្នំពេញ បានបង្គាប់ឱ្យឃុំខ្លួនមាន ទី១-ឈ្មោះ LIN DONGPING ភេទប្រុស ទី២-ឈ្មោះ LIN WUTONG ភេទប្រុស ទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ចំណែកទី៣-ឈ្មោះ SUN JIAXIU ភេទស្រី និងទី៤-ឈ្មោះ LAI ZUOXIANG ភេទស្រី ត្រូវឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដោយអនុវត្តតាមច្បាប់។ ជនត្រូវចោទទាំង៤នាក់នេះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង និងគេចវេះពន្ធ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៥ និងផ្ទះលេខ២៤ បុរីរីវើរ៉ា វិថីកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីអំឡុងឆ្នាំ…
(ព្រៃវែង)៖ដីមេទឹកត្រពាំងព្រះចិន ជាដីសាធារណៈរបស់រដ្ឋ ដែលបម្រើប្រយោជន៍រួម ខណៈបច្ចុប្បន្នមានជម្រៅជ្រៅស្រាប់ទៅហើយ។ តែផ្ទុយទៅវិញត្រូវឈ្មួញខិលខូចមួយក្តាប់តូច ដាក់គ្រឿងចក្រជីកកកាយ យកអាចម៍ដី លក់យ៉ាងអនាធិបតេយ្យ ។ បណ្ដាលឱ្យស្ថានភាពព្រែក ក្រហេងកកន្លែងខ្លះមានជម្រៅជិត១០ម៉ែត្រឯណ្ណោះ។ ជាហេតុនាំឲ្យប៉ះពាល់ដល់ទំនប់ទាំងសង់ខាង នៅពេលមានភ្លៀងធ្លាក់ នឹងមានការហូរច្រោះបាក់ដាច់ទាំងផ្ទាំងៗមិនខាន អាស្រ័យហេតុនេះសូមអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធពិចារណាឡើងវិញ!។ «ដីមេទឹកត្រពាំងព្រះចិននេះ ស្ថិតក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង»។ ប្រភពពីពលរដ្ឋបានឱ្យដឹងថា៖ម្ចាស់គ្រឿងចក្រដ៏មហិមាមានឈ្មោះសុង ហេង ដែលមានទីលំនៅស្រុកពារាំងនេះតែម្តង។ បច្ចុប្បន្នលោកសុង ហេង បានដាក់គ្រឿងចក្រជីកកកាយរណ្តៅជ្រៅៗ ដីមេទឹកត្រពាំងព្រះចិន ដែលជាដីសាធារណៈរបស់រដ្ឋ យកអាចម៍ដីលក់ជាប្រយោជន៍ផ្ទាល់ខ្លួន។ បណ្ដាលឱ្យស្ថានភាពដីមេទឹកត្រពាំងព្រះចិន ក្រហេងក្រហូងកន្លែងខ្លះមានជម្រៅជិត១០ម៉ែត្រឯណ្ណោះ។ ជាហេតុនាំឲ្យប៉ះពាល់ដល់កន្ទុយដីរបស់ពលរដ្ឋ នៅក្បែរនោះ បើសិនមានភ្លៀងធ្លាក់ នឹងមានការហូរច្រោះបាក់ដាច់ទាំងផ្ទាំងៗមិនខាន អាស្រ័យហេតុនេះសូមអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធពិចារណាឡើងវិញ!។ ក្នុងនោះដែរ!គ្រឿងចក្ររបស់(សុង ហេង )បានជីកកកាយដីមេទឹកត្រពាំងព្រះចិន លក់យកលុយដើម្បីបំពេញមហិច្ឆតាខ្លួន និងបក្ខពួកប៉ុណ្ណោះ។ ដោយប្រើប្រាស់សុទ្ធតែរថយន្តប្រភេទបែន៥តោនជិត១០គ្រឿង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។ ក្នុងនោះដែរក្រុមរថយន្តរបស់(សុង ហេង) បានធ្វើការដឹកជញ្ជូន ដោយពុំគ្រប់ស្បៃមុង តាមបច្ចេកទេសត្រឹមត្រូវ។…
បារាំង៖ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បាននាំភាពឈឺចាប់ ការរងគ្រោះរបស់ស្ត្រី និងក្មេងស្រី ព្រោះតែទង្វើយោធាថៃឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាអភិបាលកិច្ចមូលនិធិ «ក្រុមប្រទេសនិយាយភាសាបារាំងសម្រាប់ស្ត្រី និងក្មេងស្រី» កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកឯកអគ្គរាជទូត សរសេរលើគណនីហ្វេសប៊ុកផ្លូវការ បន្ទាប់ពីចូលរួមប្រជុំដូច្នេះ៖«ខ្ញុំបានថ្លែងបទអន្តរាគមន៍ ដោយសង្កត់ធ្ងន់លើភាពងាយរងគ្រោះរបស់ស្រ្តីកម្ពុជា នៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃដែលបណ្តាលមកពីការដាក់ទូរកុងតឺន័រ និងរាយបន្លាលួស ដោយកងទ័ពថៃនៅក្នុងតំបន់ដែលពួកគេបានកាន់កាប់ ធ្វើឱ្យជនភៀសសឹកកម្ពុជាជាង ៦០.០០០ នាក់ ក្នុងនោះក៏មានស្ត្រី និងក្មេងស្រីផងដែរ មិនអាចវិលត្រឡប់ទៅលំនៅដ្ឋាន និងប្រកបរបរចិញ្ចឹមជីវិតវិញបាន។»។ លោក លុយ ដាវីត បានឱ្យដឹងទៀតថា នៅក្នុងក្របខណ្ឌនៃការកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ កម្ពុជា បានស្នើឱ្យអង្គការហ្វ្រង់កូហ្វូនី ផ្តល់អាទិភាពលើការបង្កើតគម្រោងជួយជនភៀសសឹកជាស្រ្តីនិងក្មេងស្រី ដើម្បីពង្រឹងភាពធន់ និងស្វ័យភាពសេដ្ឋកិច្ចរបស់ពួកគេ។ ស្ត្រី និងក្មេងស្ត្រីកម្ពុជាជាង៣៣ម៉ឺននាក់ បានរងទុក្ខវេទនា ក្លាយជាជនភៀសសឹក និងមានស្ត្រីមួយចំនួនបានស្លាប់បាត់បង់ជីវិត និងរបួស ក្នុងចំណោមអ្នកស្លាប់ចំនួន៣២នាក់ និងរបួស៩៥នាក់ ព្រោះតែកងទ័ពថៃ បានបើកការវាយប្រហារ…
សៀម៖ លោក ណាតាផុន ណាក់ផានិច (Nattaphon Nakpanich) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបញ្ជាក់កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា ក្រសួងការពារជាតិថៃ បានស្នើឱ្យដកកងទ័ពដែលឈរជើងតាមបណ្តោយព្រំដែនថៃ-កម្ពុជាចេញពីតំបន់បន្តិចម្តងៗ លោកស្នើបែបនេះទៅកាន់ក្រុមប្រឹក្សាការពារជាតិថៃ ដោយលោកលើកហេតុផលថាដើម្បីកាត់បន្ថយការចំណាយ។ លោក ណាតាផុន ណាក់ផានិច បានបន្តទៀតថា សម្រាប់ពេលបច្ចុប្បន្ន និងអនាគតដ៏ខ្លីខាងមុខ វានៅតែមានសារៈសំខាន់ក្នុងការរក្សាវត្តមានយោធាតាមបណ្តោយព្រំដែនដែលភាគច្រើនមិនទាន់បានកំណត់ព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ជាពិសេសនៅក្នុងតំបន់ដែលកងទ័ពថៃដណ្តើមបានក្នុងអំឡុងពេលប្រយុទ្ធគ្នាយ៉ាងសាហាវកាលពីខែធ្នូ។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ ក៏បានទទួលស្គាល់ថា ការរក្សាកងទ័ពតាមបណ្តោយព្រំដែនដែលមានប្រវែង ៧៩៨ គីឡូម៉ែត្រគ្រប់ពេលវេលាគឺមិនអាចទៅរួចទេ ហើយចំណាយច្រើន ដោយលោកបានស្នើឱ្យដកកងទ័ពបន្តិចម្តងៗទៅកាន់ក្រុមប្រឹក្សាការពារជាតិដើម្បីកាត់បន្ថយចំណាយ៕
(កំពង់ចាម)៖ ព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ ២២ កុម្ភៈ លើកទី៧ ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើសុំដល់ អធិការដ្ឋាននគរបាលខេត្ត អធិការនគរបាលស្រុក នៅពេលចុះពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋ សុំចែកជាពីរក្រុម ដើម្បីអន្តរាគមន៍ជួយសង្រ្គោះ អាយុជីវិតទាន់ពេលវេលា និងការពារ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ ស្នងការរដ្ឋាននគរបាលខេត្ត រៀបចំ បែងចែកដល់ក្រុមពន្លត់អគ្គីភ័យ នៅពេលចុះអន្តរាគមន៍ ចុះជួយពន្លត់អគ្គីភ័យ ត្រូវចែកជាពីរក្រុម ក្រុមទី១…
