Browsing: Uncategorized

(តាកែវ)៖ នៅថ្ងៃចន្ទ៦រោចខែផល្គុនឆ្នាំម្សាញ់សប្ដស័ពស២៥៦៩ត្រូវនឹងថ្ងៃទី៩ខែមីនាឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិប្របសៀមឃុំឧត្តមសុរិយាមានករណីហិង្សាមួយបានកើតឡើងបង្កដោយជនសង្ស័យ០១នាក់ឈ្មោះណុបតឹកភេទប្រុសអាយុ៥៦ឆ្នាំដែលត្រូវជាបងថ្លៃ រស់នៅភូមិឃុំកើតហេតុប្រដាប់ដោយដាវបានធ្វើសកម្មភាពកាប់ទៅលើឈ្មោះជាសារ៉នភេទប្រុសអាយុ៥៣ដែលត្រូវជាប្អូនថ្លៃ រស់នៅភូមិប្របសៀមឃុំឧត្តមសុរិយាស្រុកត្រាំកក់ខេត្តតាកែវ ដោយជនដោយដល់បានកាប់ត្រូវមួយខ្នងដាវចំក្បាលពីលើផ្នែកខាងឆ្វេង បណ្ដាលអោយរងរបួសធ្ងន់ដេកសន្លប់បាត់ស្មារតី ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ ។ មូលហេតុដោយអ្នកទាំងពីរនាក់ ផឹកស្រាស្រវឹងហើយជនសង្ស័យខឹងនឹងឈ្មោះជាសារ៉នដែលជាប្អូនថ្លៃជេរម្រាយម្តាយខ្លួនពេលទទួលបានពាក្យបណ្ដឹងពីឈ្មោះអ៊ុលស្រីម៉ីភេទស្រីអាយុ២០រស់នៅភូមិឃុំជាមួយគ្នាដែលត្រូវជាកូនជនរងគ្រោះនិងដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកលីមហ៊នព្រះរាជអាជ្ញារងអសាលាដំបូងខេត្តតាកែវនៅថ្ងៃទី១០ខែមីនាឆ្នាំ២០២៦វេលាម៉ោង១១និង៣០នាទី សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះណុបតឹករួមនិងវត្ថុតាងដាវដើម្បីយកមកធ្វើការសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

(កណ្តាល)៖ តើជាកំហុសជាងឬយ៉ាងណា! បន្ទាប់ពីក្រុមជាងទទួលម៉ៅការចាក់ប្លង់សេសាលាឆាន់ ហើយបានបាក់រលំប្លង់សេនៅខណៈពេលចាក់ជិតពេញ សំណាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។ គួររម្លឹកថាហេតុការណ៍បាក់ស្រុតប្លងសេសាលាឆាន់នេះបានកើតឡើងកាលពីរសៀលម៉ោង២នឹង៤០នាទី ថ្ងៃទី០៥,០៣,២៦ថ្មីៗនេះ។ សូមបញ្ជាក់ថាវត្តបទុមចេតិយស្ថិតនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។ បើតាមការបញ្ចាក់ពីលោកតាម្នាក់ដែលមើលការខុសត្រូវនៅវត្តបទុមចេតិយបានឱ្យដឹងថា៖សាលាឆាន់ថ្មីដែលកំពុងសាងសង់នេះមានមេជាងបីនាក់ហើយ ដែលម៉ៅការធ្វើ និងឈប់ជាបន្តបន្ទាប់ មេជាងខ្លះបានធ្វើគ្រឹះក្រោមរៀបឥដ្ឋក៏ឈប់បាត់ទៅ…

(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចូលរួមដោយលោកវរសេនីយ៍ឯក រ៉េត កូលីន ស្នងការរងដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវរៈសេនីយ៍ឯក ឃុត…

(កំពង់ចាម)៖  ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថានៅក្នុងខេត្តកំពង់ចាមរបស់យើងមានសាសនា ចំនួន៤ គឺ៖ ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងពុទ្ធសាសនាមហាយាន ដែលកំពុងធ្វើសកម្មភាព សាសនាយ៉ាងទូលំទូលាយ…

(អឺរ៉ុប) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកបញ្ហា Online Scams គឺជា «សេដ្ឋកិច្ចខ្មៅ» បំផ្លាញកេរ្តិ៍ឈ្មោះជាតិ នាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍និងការវិនិយោគរបស់កម្ពុជា។ ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារព័ត៌មានបារាំង…

(ស្វាយរៀង) ៖ អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង, លោកឧត្តមសេនីយ៍ត្រី…

(ហាណូយ)៖ ប្រជាជននៅទីក្រុងហាណូយប្រទេសវៀតណាម បានឈរតម្រង់ជួរយូរម៉ោងមុនថ្ងៃពិសេសមួយឈ្មោះថា ព្រះទ្រព្យរបស់ព្រះ (God of Wealth Day) នៅថ្ងៃព្រហស្បតិ៍ ដោយមនុស្សជាច្រើនរង់ចាំរាប់ម៉ោងដើម្បីទិញមាស។ លោកស្រី Do Thi Dam អាយុ…

ការប្រកួតដណ្តើមពានអឺរ៉ុបបន្តទៅមុខក្នុងវគ្គ 16 ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League ដែលក្រុមឆ្លងផុតវគ្គ Playoff ថ្មីៗនេះ នឹងជួបប្រកួតជាមួយក្រុមកំពូល 8 ពីវគ្គ League Phase។…

(ព្រៃវែង)៖ បន្ទាប់ពីសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សាយពី(សកម្មភាពគ្រឿងចក្រ១វង់សំអាងមានអាជ្ញាប័ណ្ណ សម្រុកជីកកាយដីមេទឹកត្រពាំងព្រះចិន លក់យកលុយដាក់ហោប៉ាវយ៉ាងរំភើយ!)នោះមក! ស្រាប់តែនៅព្រឹកថ្ងៃទី២៦,០២,២៦នេះ គ្រឿងចក្រដ៏មានឥទ្ធិពលមួយវង់នេះ ដែលមានថៅកែរឈ្មោះសុង ហេង បានដក់ចេញពីរណ្តៅដីភ្លាមៗតែម្តង ហាក់មានបារមីប្រាប់មុន។ សូមរម្លឹកថា៖រណ្តៅដីនេះស្ថិតនៅចំណុចដីមេទឹកត្រពាំងព្រះចិនក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ សបញ្ចាក់ថា៖ដីមេទឹកត្រពាំងព្រះចិន…

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យ២១នាក់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ក្នុងប្រតិបត្តិការបង្រ្កាបការប្រព្រឹត្តសកម្មភាពល្មើសនេះធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងទីតាំងអគារស្តាស៊ីធី អគារទី២ ជាន់ទី៩ បន្ទប់លេខ៩១២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។នេះបើយោងតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ប្រភពបានលើកឡើងថា មនុស្សប្រុសស្រីទាំង២១នាក់…