Author: Pratip News

(ភ្នំពេញ)៖ ក្នុងបរិបទនៃសេដ្ឋកិច្ចវិលជុំ (Circular Economy) ការកែច្នៃសំណល់អេឡិចត្រូនិក (E-waste) គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការស្រង់យកធនធានកម្រមកប្រើប្រាស់វិញ។ ទោះជាយ៉ាងណា ភាពរីកដុះដាលនៃសិប្បកម្មខ្នាតតូច និងមធ្យម ដែលប្រតិបត្តិការ “ក្រៅប្រព័ន្ធ” ឬ “ខ្វះបច្ចេកទេសការពារ” និងមិនមានការគ្រប់គ្រង ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍ កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរផ្នែកបរិស្ថាន និងសុខភាពសាធារណៈ។ ក្រសួងបរិស្ថានបានលើកឡើងថា វដ្តនៃការបំពុលពីខ្សែច្រវាក់ផលិតកម្មខ្វះបច្ចេកទេសឧបករណ៍អេឡិចត្រូនិកដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ និងទូរទស្សន៍ មានសារធាតុពុលដូចជា សំណ (lead) បារត (mercury) កាដមីញ៉ូម (cadmium) អាសេនិក (arsenic) និងសារធាតុបន្ថែមទប់ភ្លើង (brominated flame retardants)។ នៅតាមតំបន់កែច្នៃក្រៅប្រព័ន្ធ កម្មករមិនពាក់ឧបករណ៍ការពារសុវត្ថិភាព ធ្វើការបំបែកឧបករណ៍ដោយដៃ ដុតខ្សែភ្លើងដើម្បីយកស្ពាន់ (copper) និងប្រើអាស៊ីតដើម្បីយកលោហៈមានតម្លៃ។ វិធីសាស្ត្រទាំងនេះបញ្ចេញឧស្ម័នពុល និងបំពុលដី ខ្យល់ និងប្រភពទឹកជុំវិញ។ *ផលប៉ះពាល់លើសុខភាព ផលប៉ះពាល់លើសុខភាពមានភាពធ្ងន់ធ្ងរ។ ការប៉ះពាល់នឹងសំណ និងបារតអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ…

Read More

ប្រទេសសៀម៖ អ្នកសារព័ត៌មាន France 24 បានហែកខោលោករដ្ឋមន្ត្រី ដែលស្តាប់មើលទៅធ្វើឲ្យលោកប្រែ ក្លាយពីអ្នកជំនាញការទូតមកជាអ្នកជំនាញការភូតវិញ… -ចំនុចសំខាន់នោះ គឺអ្នកសារព័ត៌មានបានសួរគាត់ដដែលៗ ឲ្យឆ្លើយពន្យល់នឹងការលើកឡើងរបស់ នាយករដ្ឋមន្ត្រីកម្ពុជាអំពីការ #បន្ត កាន់កាប់របស់ទាហានថៃនៅលើទឹកដីកម្ពុជា។ ក្រោយពីឆ្លើយអស់តម្រិះគាត់ដោះសារថាដីទាំងនោះគឺកម្ពុជានៅតាំងពីពេលថៃបើកជំរុំទទួលជនភៀសខ្លួនកម្ពុជា(sic!) (វាមិនដែលនៅថ្មដាខេត្តពោធិ៍សាត់មានជំរុំជនភៀសខ្លួន!!) -ចុងក្រោយលោករដ្ឋមន្ត្រីថាគាត់ជឿជាក់លើការសន្ទនារវាងកម្ពុជានិងថៃ ហើយអ្នកកាសែតសួរថាតើលោករដ្ឋមន្ត្រីមានបានសន្ទនាជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជាទេ??? លោករដ្ឋមន្ត្រីថៃទាល់តម្រិះ គាត់បានត្រឹមតែឆ្លើយថាមានទាក់ទងគ្នាតាមWatsApp ជាមួយនឹងរដ្ឋមន្ត្រីកម្ពុជា! ពុកម៉ែបងប្អូន អាចទស្សនា បទសម្ភាសរវាង លោករដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាក់ ផួងគិតកែវ ជាមួយនឹង ទូរទស្សន៍បារាំង France 24 បានមានលីងវិដេអូមាននៅខាងក្រោមខមិន! ៕ ប្រភព ៖ (យុវជន ៧មករា)

Read More

(កំពង់ស្ពឺ)៖នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១:៣០នាទីរំលោងអាធ្រាត នៅចំណុចលេីផ្លូវលេខ១០៥ ស្ថិតនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីបង្កហិង្សាដោយ ចេតនា ប៉ុនប៉ងមនុស្សឃាតនិងកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃមួយករណី។ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អលណែនាំពីជំនាញព្រហ្មទណ្ឌខេត្ដកំពង់ស្ពឺ កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ទោ យ័ន្ដ សង្ហារ អធិការនគរបាលក្រុងច្បារមន បានបញ្ជាឱ្យកំលាំងធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាក្រុមប្រព្រឹត្ដបាន និងឈានទៅឃាត់ ខ្លួន ២នាក់ ដកហូតបានកាំបិតផ្គាក់មួយ ម៉ូតូមួយគ្រឿង ម៉ាក HONDA ប៊ិត ពណ៍ខ្មៅឆ្នាំ២០២៣ ផ្លាកលេខ ភ្នំពេញ 1KT-8313 និងផ្លាកលេខម៉ូតូដែលបានប្លន់យកទៅមួយបន្ទះ (ភំ្នពេញ 1KN-2992) ។ ជនសង្ស័យឈ្មោះ (១) ផាន់ ច័ន្ទសុភ័ណ្ឌ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ…

Read More

ប្រទេសចិន ៖ នៅឆ្នាំ២០២៥ ឧស្សាហកម្ម ផលិតនាវា របស់ចិន បានបង្ហាញពី តារាង ពិន្ទុដ៏លេច ធ្លោ ម្តង ទៀត ៖ សូចនាករធំ ចំនួន៣នៃ ឧស្សាហកម្ម ផលិតនាវា របស់ចិន បន្តនាំមុខគេ នៅ ទូទាំង ពិភព លោក ដែល ទទួលបាន ចំណាត់ ថ្នាក់ទីមួយ លើពិភពលោក ក្នុងរយៈពេល ១៦ឆ្នាំជាប់ៗ គ្នា ។ ពេល ថ្មីៗកន្លង ទៅនេះ យោងតាម ការប្រកាស ទិន្នន័យរបស់ ក្រសួង ឧស្សាហកម្ម និង ព័ត៌ មានវិទ្យារចិន បានឱ្យដឹងថា នៅឆ្នាំ២០២៥ បរិមាណផលិត នាវាពេញមួយឆ្នាំ របស់ចិន មាន ទម្ងន់៥៣លាន…

Read More

ប្រសិនបើភាគីថៃអះអាងថា ខ្លួនគ្មានកំហុស និងមិនបានរំលោភអធិបតីភាពកម្ពុជា នោះការទទួលយកការចូលរួមពីភាគីទី៣ គួរតែជាជំហានធម្មតា និងសមស្របបំផុត។ ការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាព មិនមែនជាការគំរាមកំហែងទេ ប៉ុន្តែជាវិធីសាស្ត្រដើម្បីបញ្ជាក់សេចក្តីពិត។ សំណួរនេះមិនមែនជាការលើកសម្ពាធនយោបាយឡើយ ប៉ុន្តែជាសំណួរផ្អែកលើតក្កវិជ្ជាសាមញ្ញ៖ បើគ្មានអ្វីត្រូវលាក់បាំង ហេតុអ្វីត្រូវខ្លាចការត្រួតពិនិត្យ? ការបដិសេធភាគីទី៣ ប្រែជាសញ្ញាធ្វើឲ្យសហគមន៍អន្តរជាតិមានការសង្ស័យកាន់តែខ្លាំង។ នៅក្នុងប្រព័ន្ធអន្តរជាតិ សេចក្តីពិតត្រូវបានការពារដោយច្បាប់ មិនមែនដោយពាក្យសម្តី។ តម្លាភាពមិនមែនជាអ្វីគួរឱ្យភ័យខ្លាច ក្នុងករណីវិវាទព្រំដែន ឬការចោទប្រកាន់អំពីការបំពានច្បាប់អន្តរជាតិ ប្រទេសជាច្រើនបានយកវិធីសាស្ត្រផ្លូវច្បាប់ ដោយបញ្ជូនករណីទៅកាន់ International Court of Justice ឬស្ថាប័នអន្តរជាតិពាក់ព័ន្ធផ្សេងៗ។ ការធ្វើបែបនេះ មិនមែនជាការសារភាពកំហុសទេ ប៉ុន្តែជាការបង្ហាញថាប្រទេសមួយមានទំនួលខុសត្រូវ និងគោរពច្បាប់អន្តរជាតិ។ ប្រវត្តិសាស្ត្រក៏បង្ហាញថា កម្ពុជា និងថៃធ្លាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់អន្តរជាតិ ដូចករណីប្រាសាទព្រះវិហារ ដែលត្រូវបានសម្រេចដោយ International Court of Justice។ នេះបង្ហាញថា យន្តការអន្តរជាតិមិនមែនជារឿងថ្មី ឬមិនអាចទទួលយកបានឡើយ។ ដំរីស្លាប់មិនអាចយកចង្អេរបាំងជិតឡើយ នៅសម័យដែលព័ត៌មានរីករាលដាលយ៉ាងលឿន និងសហគមន៍អន្តរជាតិផ្តោតលើសិទ្ធិមនុស្ស និងអធិបតីភាពរដ្ឋ ការបិទទ្វារមិនអាចជាជម្រើសយូរអង្វែងបានឡើយ។…

Read More

(ភ្នំពេញ) ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នា ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និង អំពើឆបោកតាមអនឡាញ » នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប.ជ បានឱ្យដឹងថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ក៏មានការយាងនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ តំណាងសាសនានានា នៅកម្ពុជា សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ អភិបាល…

Read More

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសារពាក់ព័ន្ធប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរទាំងយប់ ព្រោះមិនចង់ឃើញទំនាស់រវាងខ្មែរ និងខ្មែរ-ឥស្លាមកាន់តែរីកធំ ដោយសម្តេចប្រដូចទៅនឹងពាក្យមួយឃ្លាថា «មិនចង់បិទក្រោលសេះ ពេលសេះចេញផុតពីក្រោល»។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ លើបណ្តាញសង្គមកំពុងជជែក និងមានទស្សនៈច្រើនពាក់ព័ន្ធប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរពាក់ព័ន្ធតួអង្គខ្មែរឥស្លាម។ ក្នុងនោះបងប្អូនខ្មែរឥស្លាមមួយចំនួនបានប្រតិកម្មទៅលើការសម្តែងរបស់តួអង្គខ្មែរឥស្លាមក្នុងពិធីហាក់ឆ្គាំឆ្គង ឬប្រមាថដល់បងប្អូនខ្មែរឥស្លាម។ សម្តេចតេជោ បានបញ្ជាក់តាមហ្វេសប៊ុកថា នៅម៉ោង២ទៀបភ្លឺថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលសម្តេចចូលទស្សនាកម្មវិធីចម្រៀងគ្រួសារខ្មែរ សម្តេចបានឃើញការបំភ្លឺរបស់អ្នកនាង ខាត់ សុឃីម និងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈទាក់ទងដល់វិធីបុកល័ក្ដក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម។ សម្តេចតេជោ បានស្នើបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យបានច្បាស់នូវចំណុចនេះ ព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរលង់មកហើយ។ សម្តេចតេជោ បន្តថា ក្នុងឈុតឆាកទៀតសោតពុំមានចំណុចណាជាការប្រមាថ ឬមើលងាយមើលថោកនោះទេ តែផ្ទុយទៅវិញមានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។ បងប្អូនឥស្លាម បានជួយដល់បងប្អូនខ្មែរ ដែលទៅរកល័ក្ដនៅពេលឆ្លងទឹក។ «សម្រាប់ខ្ញុំតាំងពីធំដឹងក្តីមក ខ្ញុំតែងទៅចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នានិងបន្តមកទៀតខ្ញុំរៀបការកូន៥នាក់ ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។ កូនទាំង៥របស់ខ្ញុំ សុទ្ធតែធ្វើពិធីបុកល័ក្ដ ដែលមានអ្នកដើរតួជាជនជាតិឥស្លាមចូលរួមដូចសម័យមុនដែរ។ ខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់ និងអ្វីដែលខ្ញុំឱ្យតម្លៃខ្ពស់ គឺសាមគ្គីភាព ជាតិសាសន៍ និងសាសនាដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍…

Read More