នៅវេលាម៉ោង ០៩និង៥០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ០២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព-ស ២៥៦៩ ត្រូវនិងថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៦ កងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញជួយសង្រ្គោះករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេងឥន្ធន: ពាក់ផ្លាកលេខ ភ្នំពេញ 3F-1921 បើកបុករថយន្តកូរ៉េដឹកសម្ភារ: ពាក់ផ្លាកលេខ ភ្នំពេញ 3F-8775 បណ្ដាលឲ្យគៀបជាប់ជនរងគ្រោះជាតៃកុងរថយន្តកូរ៉េនៅក្នុងរថយន្ត ចំណុចកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សង្រ្គោះជនរងគ្រោះបាន០១នាក់ មានឈ្មោះជុំ ចាន់ធី ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅ នៅភូមិអង្គ សង្កាត់ប្រឡ:ឡាង ខណ្ខដង្កោ រាជធានីភ្នំពេញ រងរបួសបាក់ជើងខាងឆ្វេង ជនរងគ្រោះត្រូវបានប្រគល់អោយរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកដង្កោបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។


