(កណ្តាល)៖សង្ស័យផ្ទុះសេខ្សែភ្លើងបង្កជាអគ្គីភ័យលេបត្របាក់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋអស់ចំនួនបីខ្នង និងបំផ្លេិចបំផ្លាញ់ព្រទ្យសម្បត្តិ៍មួយចំនួនទៀត។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ប្រភពពីពលរដ្ឋបានឱ្យដឹងថា៖ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៣ខ្នង ថ្មក្រោម ឈេីលេីប្រក់ស័ង្កសី ស្ទើខូចខាត់ទាំងស្រុង។
ដោយមានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទ មកដល់ពេលនេះក្រុមការងារបានគ្រប់គ្រង ស្ថានការណ៍បានទាំងស្រុងហើយ និងប្រេីប្រាស់ឡានទឹកចំនួន ៧គ្រឿង សរុបជាទឹក ៥៦គីប។
ក្នុងនោះលោកចាន់ តារា អភិបាលក្រុងអរិយក្សត្រ សូមថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគបាលក្រុង រថយន្តពន្លត់អគ្គីភ័យបុរីវីឡាទួលសង្កែអរិយក្សត្រ រថយន្តពន្លត់អគ្គីភ័យរដ្ឋបាលស្រុកល្វាឯម បងប្អូនប្រជាការពារ កងកម្លាំងទាំង៣ អាជ្ញាធរពាក់ព័ន្ធ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយធ្វើការពន្លត់អគ្គីភ័យនេះបានទាន់ពេល។


