Close Menu
  • ទំព័រដើម
  • ព័ត៌មានអន្តរជាតិ
  • ពត៌មានកីឡា
  • ព័ត៌មានជាតិ
  • ព័ត៌មានសន្តិសុខសង្គម
  • ពត៌មានសុខភាព
  • ពត៌មានអន្តរជាតិ
Facebook X (Twitter) Instagram
Trending
  • ទ័ពការទូត និងច្បាប់លើបញ្ហាដែនសមុទ្រកម្ពុជា និងថៃ ចេញដំណើរទៀតហើយ!​
  • ធ្លាយថាលោកមេឃុំព្រាល ស្រុកកញ្ជ្រៀច កំណត់យកលុយពីឈ្មួញដីបានសម្រេច២០.០០០ដុល្លារ ជាថ្នូរនឹងស៊ីញេផ្ទេរកម្មសិទ្ធិដីធ្លី!
  • លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចាត់ឲ្យមន្រ្តីចុះទៅសួរនាំម្ចាស់ហាងលក់ម៉ូតូ១កន្លែងឈ្មោះ.ចែ ហ៊ួយ!​
  • ក្រុមប៉ូលិសស្រុកសំរោងទង ឃាត់ខ្លួនសង្ស័យ៥នាក់ ករណីវាយប្លន់យកម៉ូតូ ខណៈមុខសញ្ញាខ្លះធ្លាប់ជាប់ពន្ធនាគារ!
  • ទីបំផុត ប្រាសាទមេបុណ្យខាងលិច ត្រូវបានសម្ពោធជាផ្លូវការ ក្រោយជួសជុលអស់១៤ឆ្នាំ!​
  • បុរសម្នាក់តាមបាញ់ប្រហារអតីតប្រពន្ធ៥គ្រាប់ស្លាប់ក្នុងស្រុកកំពង់ត្រាច រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ!​
  • ខេត្តកំពង់ចាម បង្ហាញផលិតផលក្នុងស្រុកទៅកាន់ឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនី នៅរាជធានីភ្នំពេញ!​
  • លោកហែម វីរៈប្រធានក្រុមការងារចុះជួយឃុំមេសរជ្រៃ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមហ៊ុន ម៉ានិតនិងលោកជំទាវជូនប្រជាពលរដ្ឋចំនួន20គ្រួសារ!​
Facebook X (Twitter) LinkedIn Pinterest RSS
Pratipnews
Leaderboard Ad
  • ទំព័រដើម
  • ព័ត៌មានអន្តរជាតិ
  • ពត៌មានកីឡា
  • ព័ត៌មានជាតិ
  • ព័ត៌មានសន្តិសុខសង្គម
  • ពត៌មានសុខភាព
  • ពត៌មានអន្តរជាតិ
Pratipnews
You are at:Home » សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនជាតិចិន៤នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោសពាក់ព័ន្ធករណី online scam

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនជាតិចិន៤នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោសពាក់ព័ន្ធករណី online scam

0
By Pratip News on February 25, 2026 Uncategorized

(ភ្នំពេញ)៖ លោក អាំង ចិន្តាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញដីកាចំនួន៤ផ្សេងគ្នាបង្គាប់ឱ្យឃុំខ្លួនបុរស និងស្រ្តីជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង (Online Scams) និងអំពើគេចវេះពន្ធ ដែលប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។

ជនបរទេសដែលតុលាការាជធានីភ្នំពេញ បានបង្គាប់ឱ្យឃុំខ្លួនមាន ទី១-ឈ្មោះ LIN DONGPING ភេទប្រុស ទី២-ឈ្មោះ LIN WUTONG ភេទប្រុស ទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ចំណែកទី៣-ឈ្មោះ SUN JIAXIU ភេទស្រី និងទី៤-ឈ្មោះ LAI ZUOXIANG ភេទស្រី ត្រូវឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដោយអនុវត្តតាមច្បាប់។

ជនត្រូវចោទទាំង៤នាក់នេះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង និងគេចវេះពន្ធ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៥ និងផ្ទះលេខ២៤ បុរីរីវើរ៉ា វិថីកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីអំឡុងឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧, មាត្រា ៣៨០ និងមាត្រា ៣៨១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៤ នៃច្បាប់ស្តីពីគយ ។

តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។

សមត្ថកិច្ចបានបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស។

ដោយឡែកនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យអគារ Diamond star ស្ថិតនៅលើផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនជនសង្ស័យ ដែលជាបុរសជនជាតិចិន៣នាក់ និងស្ត្រីខ្មែរ ៤នាក់ រួមទាំងវត្ថុតាង រួមមានៈ កុំព្យូទ័រ ALL IN ONE ចំនួន ២២គ្រឿង ទូរស័ព្ទដៃ ចំនួន ៣៨គ្រឿង Laptop ចំនួន ១គ្រឿងម៉ូនីទ័រ ចំនួន ១២គ្រឿង ក្បាល DVR ចំនួន ០១គ្រឿង លិខិតឆ្លងដែន ជនជាតិចិន ចំនួន ០៣ច្បាប់។

សមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពឆបោកបែបស្នេហា(Romance Scam) ឱ្យបង្កើតគណនី ដើម្បីជួញដូររូបិយប័ណ្ណអេឡិចត្រូនិច(Wallet) ដែលមានគោលដៅទៅកាន់ប្រទេសផ្សេងៗ និងលួងលោមអូសទាញលក់សេវាកម្មផ្លូវភេទ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ក្រុមការងារចម្រុះបានសម្រេចប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តស្រាវជ្រាវអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Pratip News
  • Website

Related Posts

ករណីហិង្សា ជនសង្ស័យ ម្នាក់ សមត្ថកិច្ចឃាត់ខ្លួន 

ករណីបាក់រលំប្លង់សេសាលាឆាន់ខណៈកំពុងចាក់នៅវត្តបទុមចេតិយ ពលរដ្ឋស្នើសុំមន្រ្តីជំនាញចុះត្រួតពិនិត្យបច្ចេកទេសជាង!

បង្ក្រាបករណីឃាត-កម្ម កាប់សម្លាប់មនុស្សយ៉ាងសាហាវ នៅកំពង់ស្ពឺ

Leave A Reply Cancel Reply

  • Popular
  • Recent
  • Top Reviews
March 21, 2020

Samsung Galaxy S6 vs Apple iPhone 6s

March 21, 2020

Architects in London Have Designed It

March 21, 2020

Coffee Space – A Workspace with Elegance

November 23, 2026

ទ័ពការទូត និងច្បាប់លើបញ្ហាដែនសមុទ្រកម្ពុជា និងថៃ ចេញដំណើរទៀតហើយ!​

November 19, 2026

ធ្លាយថាលោកមេឃុំព្រាល ស្រុកកញ្ជ្រៀច កំណត់យកលុយពីឈ្មួញដីបានសម្រេច២០.០០០ដុល្លារ ជាថ្នូរនឹងស៊ីញេផ្ទេរកម្មសិទ្ធិដីធ្លី!

November 18, 2026

លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចាត់ឲ្យមន្រ្តីចុះទៅសួរនាំម្ចាស់ហាងលក់ម៉ូតូ១កន្លែងឈ្មោះ.ចែ ហ៊ួយ!​

9.3
December 19, 2020

Facilisis tincidunt justo eget urna leo dapibus at

8.9
December 19, 2020

Laoreet Sed: Suscipit nec dapibus at elit

7.5
December 18, 2020

In in augue lobortis, eleifend tortor et, varius

Latest Galleries
Latest Reviews
9.3
December 19, 2020

Facilisis tincidunt justo eget urna leo dapibus at

8.9
December 19, 2020

Laoreet Sed: Suscipit nec dapibus at elit

7.1
December 19, 2020

Donec enim neque vulputate et commodo sed

About

SMARTMAG

Neque porro quisquam est qui dolorem ipsum quia dolor sit amet, consectetur. Lorem Ipsum is simply dummy text of the printing and typesetting industry.

We're social, connect with us:

Facebook X (Twitter) Pinterest LinkedIn VKontakte
Flickr Photos
#7410 No Justice No Peace
#7406 No Justice No Peace
#7402 No Justice No Peace
#7399 No Justice No Peace
#7387 No Justice No Peace
#7386 No Justice No Peace
#7370 No Justice No Peace
#7361 No Justice No Peace
#7358 No Justice No Peace
#7354 No Justice No Peace
#7339 No Justice No Peace
#7331 No Justice No Peace
Copyright © 2026 ThemeSphere. Powered by WordPress.
  • ទំព័រដើម
  • ព័ត៌មានអន្តរជាតិ
  • ពត៌មានកីឡា
  • ព័ត៌មានជាតិ
  • ព័ត៌មានសន្តិសុខសង្គម
  • ពត៌មានសុខភាព
  • ពត៌មានអន្តរជាតិ

Type above and press Enter to search. Press Esc to cancel.