ក្រុមប៉ូលិសស្រុកសំរោងទង ឃាត់ខ្លួនសង្ស័យ៥នាក់ ករណីវាយប្លន់យកម៉ូតូ ខណៈមុខសញ្ញាខ្លះធ្លាប់ជាប់ពន្ធនាគារ!

0

(កំពង់ស្ពឺ)៖ កម្លាំងនគរបាលស្រុកសំរោងទង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីប្រើហិង្សា(វាយប្លន់)យកម៉ូតូពីជនរងគ្រោះម្នាក់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង។

សេចក្តីរាយការណ៍បានឱ្យ”ដើមរាំង”ជនរងគ្រោះឈ្មោះ បុល តូ ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាព វាយប្លន់យកម៉ូតូ ម៉ាកពាក់ស្លាកលេខ កំពង់ស្ពឺ 1AC-9278។

អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងចំណោមជនសង្ស័យទាំង៥នាក់ មានធ្លាប់ជាប់ពន្ធនាគារ ពីបទហិង្សាដោយចេតនា កាប់ប្លន់ម៉ូតូ និងឆក់ទូរស័ព្ទ ប៉ុន្តែក្រោយចេញពីពន្ធនាគារ នៅតែបន្តប្រមូលផ្តុំបក្ខពួកប្រព្រឹត្តបទល្មើសជាថ្មី។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម៉ូតូចំនួន២គ្រឿង ដែលក្រុមជនសង្ស័យប្រើប្រាស់ធ្វើសកម្មភាព។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Share.
Leave A Reply

Exit mobile version