(កំពង់ចាម)៖ជប៉ុនបានផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងប្រមាណ ៨លានដុល្លារអាមេរិក សម្រាប់ “គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យ នៅខេត្តកំពង់ចាម”។ ខណៈជំនួយនេះត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែឧសភា ដែលមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
ជប៉ុនបាននឹងកំពុងគាំទ្រជាបន្តបន្ទាប់ដល់ការអប់រំដែលមានគុណភាពខ្ពស់នៅកម្ពុជា រួមទាំងការសាងសង់វិទ្យាស្ថានគរុកោសល្យផងដែរ។ តាមរយៈគម្រោងនេះ ជប៉ុននឹងចូលរួមចំណែកក្នុងការកែលម្អគុណភាពអប់រំបន្ថែមទៀតនៅកម្ពុជា។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែមេសា ប្រទេសទាំងពីក៏បានចុះហត្ថលេខាលើលិខិតប្តូរសារជំនួយអភិវឌ្ឃន៍ផ្លូវការនៃឥណទានសម្បទានប្រាក់យេនសម្រាប់គម្រោងការពារទឹកជំនន់និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ (ដំណាក់កាលទី១)ផងដែរ។
Trending
- ទ័ពការទូត និងច្បាប់លើបញ្ហាដែនសមុទ្រកម្ពុជា និងថៃ ចេញដំណើរទៀតហើយ!
- ធ្លាយថាលោកមេឃុំព្រាល ស្រុកកញ្ជ្រៀច កំណត់យកលុយពីឈ្មួញដីបានសម្រេច២០.០០០ដុល្លារ ជាថ្នូរនឹងស៊ីញេផ្ទេរកម្មសិទ្ធិដីធ្លី!
- លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចាត់ឲ្យមន្រ្តីចុះទៅសួរនាំម្ចាស់ហាងលក់ម៉ូតូ១កន្លែងឈ្មោះ.ចែ ហ៊ួយ!
- ក្រុមប៉ូលិសស្រុកសំរោងទង ឃាត់ខ្លួនសង្ស័យ៥នាក់ ករណីវាយប្លន់យកម៉ូតូ ខណៈមុខសញ្ញាខ្លះធ្លាប់ជាប់ពន្ធនាគារ!
- ទីបំផុត ប្រាសាទមេបុណ្យខាងលិច ត្រូវបានសម្ពោធជាផ្លូវការ ក្រោយជួសជុលអស់១៤ឆ្នាំ!
- បុរសម្នាក់តាមបាញ់ប្រហារអតីតប្រពន្ធ៥គ្រាប់ស្លាប់ក្នុងស្រុកកំពង់ត្រាច រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ!
- ខេត្តកំពង់ចាម បង្ហាញផលិតផលក្នុងស្រុកទៅកាន់ឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនី នៅរាជធានីភ្នំពេញ!
- លោកហែម វីរៈប្រធានក្រុមការងារចុះជួយឃុំមេសរជ្រៃ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមហ៊ុន ម៉ានិតនិងលោកជំទាវជូនប្រជាពលរដ្ឋចំនួន20គ្រួសារ!