សង្ស័យទីតាំងផលិតបារីខុសច្បាប់ដោយមានខ្មែរជាអ្នកកាងឈ្មោះ រតនា ក្នុងសង្កាត់ រលួស ខណ្ធដង្កោ!

0

សូមគោរពជូន អាជ្ញាធរមូលដ្ឋាន ខណ្ឌដង្កោ មន្ត្រីជំនាញពាក់ព័ន្ធ រាជធានីភ្នំពេញ !

ប្រជាពលរដ្ឋបានរាយការណ៍មកថា មានការសង្ស័យលើទីតាំងមួយកន្លែងដែលមានសកម្មភាព ផលិតបារីខុសខ្បាប់ ដែលស្ថិត សង្កាត់ រលួស ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ។

បញ្ហាដែលប្រជាពលរដ្ឋមានការព្រួយបារម្ភ៖
១. ភាពស្របច្បាប់៖ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា ទីតាំងផលិតបារីនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬមានការត្រួតពិនិត្យស្តង់ដារពីមន្ត្រីជំនាញនៅឡើយទេ។
២. ផលប៉ះពាល់៖ ការផលិតបារីដោយគ្មានច្បាប់ ឬគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ បរិស្ថានក្នុងភូមិ និងការបាត់បង់ចំណូលពន្ធរដ្ឋ។

សូមមេត្តា មន្រ្តីជំនាញ ពាក់ព័ន្ធខណ្ឌនិងរាជធានី ភ្នំពេញ និងក្រសួងនានា មេត្តាចុះត្រួតពិនិត្យមើលផង។

អង្គភាពយើងរងចាំកាបំភ្លឺពី ឈ្មោះ រតនា ដែលគេល្បីថាកាង កន្លែងបារីនេះ រាល់ម៉ោងធ្វើការ ។
បញ្ជាក់៖ ទីតាំងផលិតបារីខុសច្បាប់ដែលមានខ្មែរជាអ្នកកាងឈ្មោះ រតនា នេះក៏មាននៅស្រុលមុខកំពូលក៏មានមួយកន្លែងទៀតដែរ ភ្ងាក់ងារយើងនិងចទៅផ្តិតយកព័ត៌មាននៅពេលខាងមុខ !៕

Share.
Leave A Reply

Exit mobile version