Month: August 2026

(ខេត្តព្រៃវែង)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានសម្តែងការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពបើកដំណើរការទីតាំងល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំមួយកន្លែង នៅជិតច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដែលកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយពុំទាន់ឃើញមានវិធានការទប់ស្កាត់ ឬបង្ក្រាបពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាននៅឡើយ។ ប្រភពពីប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនបានឱ្យដឹងថា ទីតាំងខាងលើមានបើកលេងល្បែងខុសច្បាប់ជាច្រើនប្រភេទដូចជា ជល់មាន់…

(ខេត្តត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានស្នើសុំឱ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចុះមើល និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មាន់ជល់និងអនឡាញខុសច្បាប់ មានម្ចាស់ផ្ទះ ឈ្មោះ ធី នៅភូមិជៀសទី2 ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនេះផង ដែលកំពុងបង្កការព្រួយបារម្ភដល់សន្តិសុខសង្គម។ 🛑កង្វល់របស់មហាជន👇 បញ្ហាអសន្តិសុខ៖ ខ្លាចក្រែងកើតមានអំពើចោរកម្ម…

(ខេត្តត្បូងឃ្មុំ)៖ ពលរដ្ឋរស់នៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរាយការណ៍មកថា ល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រព័ន្ធទូរទស្សន៍អនឡាញមួយកន្លែងកំពុងតែបើកដំណើរការឱ្យក្រុមអ្នកញៀនល្បែងចេញចូលលេងយ៉ាងសប្បាយ ស្រែកហោកញ្រ្ជៀវត្រហឹងកងរំពង ដោយមិនញញើតនិងសមត្ថកិច្ចនោះទេ។ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះកើតជាចម្ងល់ថា តើល្បែងស៊ីសងជល់មាន់ខុសច្បាប់អនឡាញនេះហេតុអ្វីមិនដែលឃើញមានសមត្ថកិច្ចចុះមកទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ ជាពិសេសនគរបាលស្រុក ក៏ដូចស្នងការដ្ឋាន ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានមន្ទិលសង្ស័យថា…